ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូស្គូបពីបើកឆ្លងផ្លូវត្រូវម៉ូតូសណ្តោងរ៉ឺម៉កបុករងរបួសធ្ងន់ម្នាក់ ស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញៈ យុវជនម្នាក់បានរងរបួសធ្ងន់និង៤នាក់ទៀតរងរសបួសស្រាល ខណៈជួបនិងគ្រោះថ្នាក់ចរាចររវាងម៉ូតូស្គូបពីបើកឆ្លងផ្លូវ ហើយត្រូវម៉ូតូសណ្តោងរ៉ឺម៉កបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ស្រាលតែម្តង ដោយសារស្ថានភាពផ្លូវងងឹត។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦នៅចំណុច ផ្សារដើមអម្ពិលតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធីស្ថិតក្នុងភូមិបាយាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពីកន្លែងកើ តហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងម៉ាក ស្គូបពី ពណ៍សពាក់ស្លាកលេខភ្នំពេញ១DF៣៩៥១ បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធីលុះមកដល់ចំណុចកើតហេតុអ្នកបើកបរបានបត់ឆ្លងផ្លូវក៏ស្រាប់តែមានម៉ូតូសណ្តោងរឺម៉កមួយគ្រឿងទៀត ពណ៍ខៀវ អត់ស្លាកលេខហើយមិនមានភ្លើងបំភ្លឺផ្លូវទៀតនោះបើកបរដោយបុរសម្នាក់ឈ្មោះហាន ហាត ភេទប្រុស អាយុ២៣ឆ្នាំមុខរបរជាកម្មករកាត់កញ្ចក់ស្នាកនៅក្នុងក្រុមហ៊ុនកញ្ចក់នៅសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខនិងនាក់រួមដំណើរបីនាក់ទៀតបើកបរក្នុងល្បឿនលឿនទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធីគោលដៅមកពីដំឡើងកញ្ចក់នៅផ្ទះមេនៅម្តុំផ្សារដីហុយខណៈមកដល់ចំណុចកើតហេតុខាងលើដោយសាតែម៉ូតូសណ្តោងរឺម៉កបើកពីក្រោយរថយន្តមួយគ្រឿងទៀតហើយធ្វើអោយម៉ូតូស្គូបពីដែលឆ្លងផ្លូវមើលមិនឃើញទើបបណ្តាលអោយបុកគ្នារងការខូចខាតយ៉ាងដំណំនិងធ្វើអោយមនុស្សម្នាក់រងរបួសធ្ងន់និងបីនាក់ទៀតរបួសស្រាលតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាម៊ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមះចំណែកម៉ូតូនិងរឺម៉កត្រូវបានសមត្ថកិច្ចវាស់វែងយកទៅអធិការដ្ធានខណ្ឌសែនសុខដើម្បីដោះស្រាយនៅពេលក្រោយ៕ តុង សីហា

xd-1 xd-2 xd-3


ចែករំលែក៖