ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីសម្រេចចំនួន២០ចំណុចដាក់ចូលក្នុងកិច្ចប្រជុំAPA នៅសៀមរាប

ចែករំលែក៖

ខេត្ដសៀមរា៖ សេចក្ដីសម្រេចចំនួន២០ចំណុច ត្រូវបានដាក់ឲ្យពិភាក្សាក្នុងកិច្ចប្រជុំសភាតំបន់អាស៊ីហៅ កាត់ថា APAលើកទី៩ដែលធ្វើឡើងនៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៦នេះ ។

លោក ងួន ញ៉ិលអនុប្រធានទី២នៃរដ្ឋសភាកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតលើកទី៩របស់សភាតំបន់អាស៊ី(APA)បានថ្លែងថា សេចក្ដីសម្រេចចំនួន២០ចំណុចនោះ ព្រាងដោយគណៈកម្មាធិការអចិន្ដ្រៃយ៍ចំនួន៤ នៃសភាតំបន់អាស៊ីលើកទី៩ រួមមាន គណៈកម្មាធិការអចិន្ដ្រៃយ៍ទទួលបន្ទុកកិច្ចការសង្គម បានព្រាងសេចក្ដីព្រាងសម្រេច ស្ដីពីវប្បធម៌បច្ចេកទេស សុខភាព ពលករទេសន្ដប្រវេសន៍ អំពើពុករលួយ សមាជិកសភាស្ដ្រី និងសាសនា ជាពិសេសការរត់ពន្ធវត្ថុបុរាណ និងគ្រឿងញៀន។សេចក្ដីកម្មាធិការកិច្ចការនយោបាយព្រាងសេចក្ដីសម្រេចចំនួន៤ ផ្ដោតលើគោលការណ៍មិត្ដភាព និងសហប្រតិបត្ដិការតំបន់អាស៊ី អន្ដរកម្មរវាងអេភីអេ និងរដ្ឋាភិបាលអាស៊ី ភេវរកម្ម អំពើហឹង្សា ពិសេសការអភិវឌ្ឍនយោបាយសំខាន់ៗនៅក្នុងតំបន់អាស៊ី និងព្រាងសេចក្ដីសម្រេចចំនួន៦ទៀត របស់គណកម្មាធិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច សមាហរណកម្មទីផ្សារទីផ្សារថាមពលអាស៊ី បញ្ហាបរិស្ថាន ការកាត់បន្ថយភាពក្រីក្រ ពិសេសទឹកស្អាតនិងអនាម័យ។

លោកងួន ញ៉ិន បានបន្ថែមថា កិច្ចប្រជុំនេះ នឹងពិភាក្សាផងដែរ ទៅលើសេចក្ដីព្រាងសេចក្ដីសម្រេចរបស់សភាប៉ាឡេស្ទីនស្នើឲ្យសភាអាស៊ី គាំទ្រដល់ប្រជាជាតិប៉ាឡេស្ទីន និងសភាប៉ាគីស្ថានស្នើសុំបង្កើត៥ក្រុមអនុតំបន់។ជាមួយគ្នានោះដែរ អេភីអេ នឹងពិភាក្សា ជ្រើសតាំងសភាទួគី ជាប្រធានអេភីអេ បន្ទាប់ពីកម្ពុជា និងអនុប្រធានមហាសន្និបាតលើកទី៩របស់សភាតំបន់អាស៊ីទាំង៤ផងដែរ ៕ ជានិរន្ដរ៍

img_3554 img_3555


ចែករំលែក៖