ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីត្រូវរថយន្តជនជាតិចិនបុកខណៈកំពុងជិះម៉ូតូ

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ទទួលរងរបួសយ៉ាងធ្ងន់ បន្ទាប់ពីត្រូវរថយន្តជនជាតិចិនបើកបុក ខណៈកំពុងជិះម៉ូតូ កាលពីវេលាម៉ោង១៩ និង៤០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៨ ត្រង់ចំណុចចន្លោះគូឡីម៉ែត្រលេខ៣៥-៣៦ ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តជនជាតិចិន ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ ដោយឡែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលនិយាយថា ជនជាតិចិនដែលត្រូវបានចាប់ខ្លួននោះឈ្មោះ យ៉ាង គាំហុង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស7NG ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល បច្ចុប្បន្នស្នាក់នៅក្នុងទីតាំងរោងចក្រ ។ ជនជាតិចិនរូបនេះបើកបររថយន្តម៉ាកតូយូតា កូរ៉ូឡា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2H-5223 មានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ លាវ ហៃមុង ភេទប្រុសអាយុ៤៤ឆ្នាំ ជនជាតិចិន ជាអ្នកធ្វើការជាមួយគ្នានៅក្នុងរោងចក្រ។ ចំណែកឯម៉ូតូធុនសេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខក.4626-កច1 បើកបរដោយឈ្មោះ ពាន ពុំ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិផ្កធំ ឃុំរក្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញបុរសជនជាតិបើករថយន្តតាមបណ្ដោយផ្លូវជាតិលេខ៨ដោយល្បឿនលឿន លុះដល់ចំណុចកើតហេតុអ្នកបើកបរបានព្យាយាមឡើងវ៉ាម៉ូតូជនរងគ្រោះ ដែលបើកបរនៅខាងមុខតែយកចង្កូតមិនផុតក៏បុកម៉ូតូជនរងគ្រោះ បណ្ដាលឲ្យដួលបោករងរបួសយ៉ាងធ្ងន់តែម្ដង ។

ប្រភពដដែលបន្ដទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយអ្នកបើកបររថយន្ដបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់និងមានជាតិអាកុលនៅក្នុងខ្លួន ។ បច្ចុប្បន្នរថយន្ដនិងអ្នកបើកបរត្រូវបាន សមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ

%e1%9f%81%e1%9e%9f-8 %e1%9f%81%e1%9e%9f %e1%9f%81%e1%9e%9f-1 %e1%9f%81%e1%9e%9f-2 %e1%9f%81%e1%9e%9f-3 %e1%9f%81%e1%9e%9f-4 %e1%9f%81%e1%9e%9f-5 %e1%9f%81%e1%9e%9f-6 %e1%9f%81%e1%9e%9f-7


ចែករំលែក៖