ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញវិលត្រឡប់មកដល់រាជធានីភ្នំពេញប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមក្នុងពិធីបើកមហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី៩ (The 9th Plenary Session of Asian Parliamentary Assembly) នៅខេត្តសៀមរាបនៅថ្ងៃនេះ ៕