ព័ត៌មានទាន់ហេតុការណ៍៖

សំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ កន្ទុយរ៉ឺម៉ករថភ្លើងក្រឡាប់ចូលប្រឡាយអស់៧កំណាត់គ្មានអ្នកស្លាប់ និងរងរបួស

ចែករំលែក៖

ខេត្តកណ្តាលៈ កន្ទុយរ៉ឺម៉ករថយន្តភ្លើងពុំមានផ្ទុកទំនិញរបស់ក្រុមហ៊ុនROYAl Railwayធ្លាក់ចេញពីផ្លូវដែកក្រឡាប់ចូលទៅក្នុងប្រឡាយទឹកអស់ចំនួន៧កំណាត់ កាលពីវេលាម៉ោង៥ និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអង្គខ្លើរ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះពិតជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ដោយតែកន្ទុយរ៉ឺម៉កក្រឡប់មិនសង្កត់លើមនុស្ស ឬសត្វពាហនៈ បណ្តាលឲ្យរងរបួសឬក៏ស្លាប់បាត់បង់ជីវិតនោះទេ ។

តាមការឲ្យដឹងពីមន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងថា នៅមុនពេលកើតហេតុអ្នកបើកបរបានបើករថយន្តភ្លើងរបស់ក្រុមហ៊ុនROYAl Railway ដឹកទំនិញពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ ។ លុះបើកដល់ចំណុចកើតហេតុមានផ្លូវឆ្លងកាត់ អ្នកបើកបរបានជាន់ហ្វ្រាំងបន្ថយល្បឿន ខណៈនោះធ្វើឲ្យកន្ទុយរ៉ឺម៉កចំនួន៧កំណាត់ ដែលពុំមានផ្ទុកទំនិញលោតចេញពីផ្លូវដែកក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយទឹកតែម្តង ។

បច្ចុប្បន្នមន្ត្រីជំនាញរបស់ក្រុមហ៊ុនបានចុះទៅត្រួតពិនិត្យ ស្ទូចកន្ទុយរ៉ឺម៉កឡើងមកលើផ្លូវដែកតភ្ជាប់ជាមួយរថយន្តភ្លើងបន្តដំណើរទៅរាជធានីភ្នំពេញវិញ ។ មន្ត្រីជំនាញក៏បានធ្វើការជួសជុលផ្លូវដែកដែលរងការខូចខាតឲ្យបានស្អាតឡើងវិញ ទើបអនុញ្ញាតិឲ្យរថយន្តភ្លើងធ្វើចរាចរណ៍ឆ្លងកាត់ជាធម្មតា ៕ស្អាងជ័យ

as-1 as-2 as-3 as-4 as-5 as-6


ចែករំលែក៖