ភ្នំពេញ៖ នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បុរសអនាថាម្នាក់ចងកសម្លាប់ខ្លួននៅក្នុងខ្ទមអ្នកតា ក្នុងវត្តសំពៅមាស ដោយមិនដឹងមូលហេតុ ស្ថិតតាមបណ្តោយផ្លូវលេខ១៤៣ ក្រុម៤០ សង្កាតបឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ព្រះសង្យមួយអង្គ កំពុងតែបោសសំអាតនៅខាងក្រៅ ក៏ប្រទះឃើញជនរងគ្រោះចងកនៅនឹងខ្សែនៅក្នុងខ្ទមអ្នកតាក្នុងវត្តសំពៅមាស ស្លាប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកមើលកន្លែងកើតហេតុ។
បន្ទាប់ពីសមត្ថកិច្ចជំនាញ់បានចុុះមកធ្វើកោសល្យវិច័យអស់ពេលជាង៣ម៉ោងរួចមក ក្រុមអ្នកសារព័ត៌មានបានទៅសួរនាំ ប៉ុន្តែខាងក្រុមមន្រ្តីជំនាញបានបង្ហើបប្រាប់ថា បុរសរងគ្រោះដែលបានស្លាប់ខាងលើនេះ គឺ ធ្វើអត្តឃាតខ្លួនឯង។
បច្ចុប្បន្នសពបានដំកល់នៅវត្តឫស្សីសាញ់ដើមធ្វើបុណ្យតាមប្រពៃណី ៕ ស រស្មី