ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿននៅទីប្រជុំជនបុកអ្នកថ្មើរជើងស្លាប់ នគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យុវជនម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនរួមទាំងម៉ូតូ១គ្រឿងផងដែរ បន្ទាប់ពីយុវជនរូបនេះ បានបើកបរម៉ូតូក្នុងល្បឿនលឿនដូចហោះនៅក្នុងទីប្រជុំជន ហើយបានបុកអ្នកកំពុងដើរឆ្លងផ្លូវម្នាក់បណ្ដាលឲ្យបាក់ភ្លៅ និងដួលបោកក្បាលស្លាប់ភ្លាមៗមួយរំពេច ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលេខ ១៥៥ ស្ថិតក្នុងភូមិ-ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញបានឲ្យថា យោងតាមសាក្សីនាននៅកន្លែងកើតហេតុគេឃើញម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D 1597 បើកបរក្នុងល្បឿនលឿនដូចហោះនៅទីប្រជុំជន ដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៍បានបុកមនុស្សដើរឆ្លងផ្លូវពីជើងទៅត្បូងពេញទំហឹង បណ្ដាលឲ្យបាក់ភ្លៅម្ខាងនិងដួលបោកក្បាលផ្ទប់នឹងថ្នល់ស្លាប់មួយរំពេច។

ប្រភពព័ត៌មានខាងលើបន្តថា ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ នូ មុិច ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសំរោង១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ចំណែកយុវជនបើកម៉ូតូបង្កត្រូវបានគេស្គាល់ឈ្មោះ សុក ផាន់ណា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពដដែលបន្តទៀតថា សាកសពជនរងគ្រោះត្រូវបានសមត្តកិច្ចប្រគល់ក្រុមគ្រួសារយកទៅចាត់ចែងតាមប្រពៃណី ដោយឡែកជនបង្ក(នូ ផាន់ណា)និងវត្ថុតាងម៉ូតូត្រូវបានយកទៅបន្តនីតិវិឌីនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ៕ ប៉ឹម ពិន

se-1 se-2 se-3 se-4


ចែករំលែក៖