ព័ត៌មានទាន់ហេតុការណ៍៖

កូនរមិលគុណ! កាន់កាំភ្លើងគំរាមបាញ់ម្តាយ និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ត្រូវកម្លាំងនគរបាលចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក សហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍ទឹកល្អក់ទី២ នៅថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ២១៖១៥នាទីរំលងអាធ្រា្រតនៅចំណុចមុខផ្ទះ លេខ១៦១ ផ្លូវលេខ១៥៦z ក្រុមទី៥ ភូមិ២ សង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោក បានចាប់វាយខ្នោះ សង្ស័យម្នាក់ ក្រោយប្រើកាំភ្លើងខ្លីមួយដើម គំរាមរកបាញ់សម្លាប់ម្តាយខ្លួនឯង និងបានបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ហុី បូរ៉ា ហៅ រ៉ា អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ ស្នាក់នៅ ផ្ទះលេខ១៦១ ផ្លូវលេខ១៥៦z ក្រុមទី៥ ភូមិ២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

ក្រោយចាប់ខ្លួនកម្លាំងនគរបាល បានដកហូតអាវុធខ្លីចំនួន០១ដើម លេខ20990505ផលិតនៅប្រទេសចិន បង់ចំនួន០១ គ្រាប់ ចំនួន០៤គ្រាប់ ទូរស័ព្ទដៃ លិខិតឆ្លងដែនខ្មែរចំនួន០១ច្បាប់ អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ចំនួន ០៣សន្លឹក ប័ណ្ណសំគាល់យានយន្តចំនួន០២សន្លឹក និង កាបូបស្ពាយពណ៌បៃតងខ្ចីចំនួន០១។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ម៉ោងប្រហែល១៦៖៤០នាទីជនសង្ស័យបានយកអាវុធខ្លីទៅអុកឡុកវាយបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះនិងគំរាមបាញ់ម្តាយ ហើយយកលុយរួចចេញទៅបាត់។

ក្រោយកើតហេតុម្តាយបានមករាយការណ៍ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍លុះដល់ម៉ោ ង២១៖១៥នាទីថ្ងៃខែឆ្នាំដដែលជនសង្ស័យ បានមកម្តងទៀងកម្លាំងយើងក៏ធ្វើការឃាត់ ខ្លួននិងដកហូតអាវុធខ្លីបានចំនួន០១ដើមជា ក់ស្តែងនាំយកមកធ្វើការសាកសួរនិងកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំ ពេញចាត់ការតាមច្បាប់៕ស ដារ៉ា

img_1657 img_1658 img_1659

 


ចែករំលែក៖