ព័ត៌មានទាន់ហេតុការណ៍៖

ប្រកួតកីឡាបាល់ទាត់ស្ប៉េស្យាល់អូឡាំពិក អនុតំបន់ទន្លេមេគង្គលើកទី៦សម្រាប់ជនខ្សោយបញ្ញា

ចែករំលែក៖

ភ្នំពេញ ៖ នេះគឺជាលើកទី២ហើយ សម្រាប់ការប្រកួតកីឡាបាល់ទាត់ស្ប៉េ ស្យាល់អូឡាំពិកអនុតំបន់ទន្លេមេគង្គ ខណៈលើកទី១កម្ពុជាធ្វើម្ចាស់ផ្ទះនៅឆ្នាំ ២០១១និងលើកទី២ក្នុងឆ្នាំ២០១៦នេះ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងផ្តល់ ឱកាសឲ្យជនខ្សោយសតិបញ្ញាបានចូល រួមក្នុងវិស័យកីឡាដូចមនុស្សធម្មតាដែរ។ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់អនុតំបន់ ទន្លេមេគង្គលើកទី៦ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គម កិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាដោយមានការចូលរួមពីប្រតិភូដឹកនាំកីឡាករ កីឡាការិនីជនខ្សោយសតិបញ្ញាមកពី ៥ប្រទេសដែលជាសមាជិកនាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងវិមានពហុ កីឡដ្ឋានជាតិ ។

លោក មាស សារិន អនុប្រធាន អចិន្រៃ្តយ៍គណៈកម្មាធិការស្ប៉េស្យាល់ អូឡាំពិកកម្ពុជាបានថ្លែងថា ការប្រកួត កីឡាបាល់បាត់ស្ប៉េស្យាល់អនុតំបន់ទន្លេមេគង្គបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ ដោយមានប្រទេសចំនួន៥ជាសមាជិក ដូចជា ប្រទេសកម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា និងប្រទេសថៃ ក្នុងនោះការប្រកួត លើកទី១ថៃធ្វើម្ចាស់ផ្ទះ ហើយកីឡាករ កម្ពុជាដណ្តើមបានចំណាត់ថ្នាក់លេខ៤, លើកទី២នៅឆ្នាំ២០១១កម្ពុជាធ្វើម្ចាស់ ទទួលបានមេដាយមាស, លើកទី៣ប្រទេស មីយ៉ាន់ម៉ាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០១២ កម្ពុជាទទួលបានចំណាត់លេខ៥, លើកទី៤ ប្រទេសវៀតណាមធ្វើម្ចាស់ផ្ទះឆ្នាំ២០១៤ កីឡាករកម្ពុជាទទួលបានចំណាត់ថ្នាក់ លេខ២មេដាយប្រាក់ និងលើកទី៥ ឆ្នាំ២០១៥ ប្រទេសថៃធ្វើជាម្ចាស់ផ្ទះលើកទី២កីឡាករកម្ពុជាដណ្តើមបានមេដាយប្រាក់ ។

លោក វង សូត ប្រធានគណៈកម្មាធិការ ស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានថ្លែងថា ចលនាកីឡាដែលបម្រើឲ្យជនពិការសតិ បញ្ញាទាំងក្មេងទាំងចាស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា គឺបានផ្តោតសំខាន់ទៅលើការហ្វឹកហាត់ និងការប្រកួតកីឡាទៅតាមប្រភេទនៃវិញ្ញាសាអូឡាំពិកដើម្បីផ្តល់ឱកាសឲ្យកីឡាករកីឡាការិនីខ្សោយសតិបញ្ញាទាំងអស់ចូលរួមក្នុងសកម្មភាពកីឡាសំដៅលើកកម្ពស់និងលើកទឹកចិត្តដល់ការហ្វឹកហាត់កាយសម្បទាឲ្យបានមាំមួន និងបញ្ញាស្មារតី ឲ្យបានល្អប្រសើរឡើង ពិសេសបង្កើនទំនាក់ ទំនងរវាងកីឡាករពីប្រទេស១ទៅប្រទេស១ផ្សេងទៀតនិងបានចូលរួមក្នុងសង្គម ជាតិដូចមនុស្សធម្មតាដែរ។ លោកមបន្តថា បច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញគោលការណ៍លើកទឹកចិត្តផ្តល់ប្រាក់រង្វាន់ដល់កីឡាខ្សោយសតិបញ្ញា គ្រូបង្វឹក គ្រូជំនួយ និងអ្នកថែទាំ ក្នុងការចូលរួមប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ពិភពលោករដូវក្តៅ រដូវរងាស្ប៉េស្យាលអូឡាំពិកអាស៊ីប៉ាស៊ីហ្វិចនិងអនុតំបន់ទន្លេមេគង្គជាដើម។ លោកបានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ កីឡាជនខ្សោយសតិបញ្ញានាពេលនេះ មានសារសំខាន់ណាស់ ព្រោះចលនាកីឡា ធ្វើឲ្យក្មួយៗកីឡាករកីឡាការិនីមានសុខភាពល្អកាយសម្បទាមាំមួន ពិសេសបង្កើនចំណងមិត្តភាពសាមគ្គីភាពរវាងកីឡាករនឹងកីឡាកររវាងជាតិសាសន៍មួយទៅជាតិ សាសន៍មួយទៀតមានទំនាក់ទំនងកាន់តែ ល្អប្រសើរឡើង ៕ សារីម

4 2 3


ចែករំលែក៖