ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជម្រើសជាតិកម្ពុជាបញ្ចប់បេសកកម្មវគ្គ ជម្រុះ AFF Suzuki Cup នៅមីយ៉ាន់ម៉ា

ចែករំលែក៖

ភ្នំពេញ៖ ក្រុមកីឡាករបាល់ទាត់ជម្រើស ជាតិកម្ពុជាបានត្រឡប់មកដល់មាតុប្រទេស វិញហើយ បន្ទាប់ពីពួកគេបញ្ចប់បេសកកម្ម ក្នុងវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នៅប្រទេសមីយ៉ាន់ម៉ាសម្រាប់ពូលB នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានសមាជិកប្រមាណ៣១នាក់ ។

សម្រាប់បេសកកម្មរបស់ក្រុមជម្រើស ជាតិកម្ពុជាប្រកួតក្នុងពូលBនេះពួកគេលេងចាញ់ក្រុមម៉ាឡេស៊ី ដោយលទ្ធផល ៣-២ ហើយបន្តចាញ់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៣-១ និងប្រកួតចុងក្រោយចាញ់វៀតណាម ២-១ ត្រូវបានហាលអាវស្ថិតនៅបាតតារាង ប្រចាំពូលB ។ រីឯវៀតណាមឈរលេខ រៀងទី១ មាន៩ពិន្ទុ, មីយ៉ាន់ម៉ា លេខ២ មាន ៦ពិន្ទុ និងម៉ាឡេស៊ី លេខ៣ មាន៣ពិន្ទុ ។

គួររំលឹកថា ចំពោះការប្រកួតជម្រុះឈានទៅដណ្តើមពានរង្វាន់ AFF Suzuki Cup 2016 ត្រូវបានបែងចែកជា២វគ្គ គឺវគ្គជម្រុះ បឋមនិងវគ្គចែកពូល។ សម្រាប់ក្រុមកម្ពុជាបានឆ្លងផុតគ្គជម្រុះបឋមមាន៤ក្រុមគឺកម្ពុជា ឡាវ ទីម័រខាងកើត និងប៊្រុយ ណេ។ ចំណែក វគ្គចែកពូលមានក្រុមចំនួន៧កំពុងអង្គុយចាំគឺពូលA មានក្រុមថៃ ហ្វុីលីពីន ឥណ្ឌូ ណេស៊ី និងសិង្ហបុរី ចំណែកឯពូលB មាន មីយ៉ាន់ម៉ា ម៉ាឡេស៊ី វៀតណាម និងកម្ពុជា ដែលឡើងពីវគ្គជម្រុះបឋម ។

ក្រុមដែលមានចំណាត់ថ្នាក់ល្អជាងគេចំនួន២ក្រុមតាមពូលនីមួយៗ ត្រូវមានឈ្មោះឡើងទៅលេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្រុមឈ្នះត្រូវប្រកួតនៅ វគ្គផ្ដាច់ព្រ័ត្រតាមរូបមន្ត (Home/Aways ) ក្រុមមានពិន្ទុច្រើនគឺជាម្ចាស់ជើងឯកនៃពានរង្វាន់ AFF Suzuki Cup 2016 ៕ សារីម

se


ចែករំលែក៖