ព័ត៌មានទាន់ហេតុការណ៍៖

ឆេះអគារទំនើបXaLaនៅហាណូយផ្សែងខ្មៅគ្របដណ្តប់តំបន់ទាំងមូល

ចែករំលែក៖

នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ មានគ្រោះអគ្គិភ័យកើតឡើងនៅអគារ Xala មានកម្ពស់ខ្ពស់បង្កឲ្យភ័យខ្លាចយ៉ាងខ្លាំងដល់ពលរដ្ឋដែលរស់នៅទីនោះ។

អគ្គិភ័យឆាបឆេះបានប្រមានណ៣០នាទីទើបអាចគ្រប់គ្រងបានដោយសារ សមត្ថកិច្ចជួយសង្គ្រោះបន្ទាន់ដើម្បីទប់ស្កាត់ ហេតុការណ៍អាក្រក់កើតឡើង។

គ្រោះអគ្គិភ័យបានកើតឡើងនៅក្នុង តំបន់ដែលមានអាងហែលទឹកលើអគារ ស្ថិតនៅចំកណ្តាលឃុនដូរត្រង់បន្ទប់ CT 1A, CT 1B1 , CT 1B2។

ក្រុមអ្នកជួយសង្គ្រោះបានឲ្យដឹងថា ទីតាំងអាងហែលទឹកមានពិដានជ័រ ពេលឆេះទើបមានផ្សែងខ្មៅខ្មួរខ្មាញ់បែបនេះ។ នៅវេលាម៉ោង១០ព្រឹកនេះក្រុមជួយ សង្គ្រោះបានបញ្ជូនអ្នកដែលជាប់គាំងនៅ ខាងក្នុងខុនដូចេញមកក្រៅ។

នេះជាលើកទី១ហើយដែលតំបន់ខាងលើមានករណីឆេះបែបនេះ។ កន្លងមក អគារ CT 4A ក៏ធ្លាប់រងគ្រោះអគ្គិភ័យផងដែរ ធ្វើឲ្យពលរដ្ឋនៅទីនោះស្លន់ស្លោ។ ពលរដ្ឋដែលរស់នៅក្នុងអគារនោះបានរត់ចុះតាមច្រកទ្វារអាសន្ន ចំណែកអ្នករស់នៅជាន់ ទី៣ឡើង ជាប់គាំងរត់ចេញមិនទាន់គេ៕ ម៉ែវ សាធី

w3-3 w3 w3-1 w3-2


ចែករំលែក៖