ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ចុះបង្រ្កាបហាងម៉ាស្សាក្បែរផ្ទះសំណាក់ «ស្រែលាប»

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីជនជាតិវៀតណាមទាំង៥នាក់ ដែរបំរើសេវាម៉ាស្សាត្រូវកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានបន្ដប្រតិបត្តិការឃាត់ខ្លួនជាក់ស្តែង ក្នុងនោះស្រី៤នាក់ ។

ករណីបង្រ្កាបហាងម៉ាស្សាខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅកន្លែងម៉ាស្សាក្បែរផ្ទះសំណាក់ «ស្រែលាប» ស្ថិតនៅផ្លូវ២០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង លោក សៀង សុខ។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ជនជាតិវៀតណាមទាំង៥នាក់នេះ ត្រូវបានឃាត់ខ្លួន ពីបទ លួចស្នាក់នៅដោយគ្មានលិខិតឆ្លងដែន និងរកស៊ីធ្វើការដោយខុសច្បាប់។

ក្រោយប្រតិបត្តិការជនជាតិវៀតណាមទាំងអស់ត្រូវបាន បញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីអនុវត្តតាមច្បាប់អន្តោប្រវេសន៍ និងរៀបចំឯកសារបញ្ជូន ចេញពីកម្ពុជាផងដែរ ៕ តារា

fullsizerender_3 fullsizerender fullsizerender_1 fullsizerender_2


ចែករំលែក៖