ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហារឿងល្បែងស៊ីសង នៅសង្កាត់គោករការ និងគ្រឿងញៀនត្រូវបានសមាជិកក្រុមប្រឹក្សាខណ្ឌព្រែកព្នៅលើកយកមកធ្វើជាប្រធានបទ

ចែករំលែក៖

ភ្នំពេញ ៖ ដោយមានបទបញ្ជាពី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ជាសមត្ថកិច្ចពាក់ព័ន្ធអនុវត្តសេចក្តីណែនាំវិធានការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់ និងបង្ក្រាបរាល់បទល្មើការជួញដូរគ្រឿងញៀនគ្រប់ប្រភេទនៅតាមមូលដ្ឋាន នាព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅសាលាខណ្ឌព្រែកព្នៅបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣០អាណត្តិទី២របស់ ក្រុមប្រឹក្សាខណ្ឌ មាន ៣ចំណុចគឺ ៖

១ – ពិនិត្យនិងអនុមត័សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី២របស់ក្រុមប្រឹក្សា កាលពី ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៦

២- ពិនិត្យ និងអនុមត័ សេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៦របស់សាលាខណ្ឌព្រែកព្នៅ និងទី

៣ – ពិនិត្យ និងអនុមត័ស្តីពីការបែងចែកប្រាក់រង្វាន់ និងយន្តការរបស់ការិយាល័យ ច្រកចេញចូលតែមួយ។

ក្នុងកិច្ចប្រជុំមានការចូលរួមដោយលោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សា លោក ជា ខេម៉ាអភិបាលរង លោក ទូច សាលីមអភិបាលរងខណ្ឌ នាយករដ្ឋបាល នាយករង សមាជិកសមាជិកាខណ្ឌ និងចៅសង្កាត់ លោកអធិការរងនគរបាលខណ្ឌ និងអាវុធហត្ថខណ្ឌចូលរួមផងដែរ។

ថ្លែងនៅក្នុងឱកាសនោះ លោកម៉ៅ បូរ៉ាប្រធានក្រុមប្រឹក្សាខណ្ឌបានលើកឡើងថា សូមមន្ត្រីពាក់ព័ន្ធផ្នែកកសិកម្ម មេត្តាជួយពិនិត្យមើលនៅពេលប្រជាកសិករពេលដាំដុះនិងជួយណែនាំពេលប្រើជីទៅលើផលដំណាំធ្វើយ៉ាងណាកុំអោយមានគ្រោះថ្នាក់ដល់អ្នកប្រើនិងអ្នកយកមកទទួលទាន លោកបន្តទៀតថា នៅតាមភូមិនិមួយៗគួរតែបង្កើតអោយមានពេទ្យសត្វប្រយោជន៍ ជួយចាក់ថ្នាំដល់សត្វមាន់ ទា ជ្រូក គោ ក្របីដើម្បីបង្កាជម្ងឺផ្សេងៗជាដើម។

លោកម៉ៅ បូរ៉ាបន្ថែមទៀតដែរថា នៅតាមមូលដ្ឋានត្រូវរៀបចំអនាម័យ និងរៀបចំទីតាំងចោលសំរាម ជាពិសេសទាក់ទងនិងសោភ័ណ្ឌភាព សុខភាព និងសេចក្តីថ្លៃថ្នូរដល់សង្គមចូលរួមលើកស្ទួយកិត្តិយសជាតិដែលប្រទេសកំពុងមានការរីកចំរើន អភិវឌ្ឍន៍ដើរទាន់បណ្តាប្រទេសដែលជឿនលឿនលើសកលលោក។

លោកឃុត សាឃឿនសមាជិកក្រុមប្រឹក្សាខណ្ឌបានស្នើរអោយប្រធានក្រុមប្រឹក្សានិងមន្ត្រីជាប់ពាក់ព័ន្ធមេត្តាយកចិត្តទុកដាក់អំពីករណីល្បែងស៊ីសង និងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដែលមាននៅសេសសល់ក្នុងភូមិ អណ្តូង ភូមិស្វាយចេក និងភូមិខ្មែរលើថ្មី នាពេលបច្ចុប្បន្នធ្វើអោយមានការប៉ះពាល់ដល់ប្រជាពលរដ្ឋក្បែរខាង ដែលធ្វើអោយមានចោរកម្ម បង្កអសន្តិសុខពាសពេញភូមិជាដើម។

លោកជា ខេម៉ាអភិបាលរងខណ្ឌក៏បានធ្វើការណែនាំទៅដល់អធិការនគរបាលខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌទាំងអស់ត្រូវចុះទៅពិនិត្យនិងបង្ក្រាបអោយបានរាល់បទល្មើសដែលតែងតែបង្កភាពអសន្តិសុខនៅក្នុងមូលដ្ឋានមិនត្រូវអោយមានជាដាច់ខាត៕ ព្រែកជ័យ

20161128_085004 20161128_084238 20161128_084247 20161128_084319 20161128_084425 20161128_084908 20161128_084913 20161128_084928 20161128_084944


ចែករំលែក៖