ភ្នំពេញ ៖ ម៉ូតូ២គ្រឿងគ្រាន់តែគ្រោះថ្នាក់ចរារចណ៍បតុចបតួចសោះឈានដល់ប្រើហិង្សា ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២និង៣០ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចទល់មុខក្រសួងមហាផ្ទៃ តាមបណ្ដោយផ្លូវលេខព្រះនរត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនយុវខាងលើមានឈ្មោះ សា យី ភេទប្រុសអាយុ២៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅម្ដុំផ្សារទួលសង្កែ ខណ្ឌឬស្សីកែវ។នារីខាងលើមានឈ្មោះ ណៃ ទូក ភេទស្រីអាយុ៣២ឆ្នាំ មុខរបរសិស្សស្នាក់នៅផ្ទះជួលម្ដុំសង្កាត់ច្បាអំពៅ ខណ្ឌច្បាអំពៅ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ និងនារី២នាក់ទៀ បានជិះម៉តូ១គ្រឿងម៉ាក ស្តូបពី ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1FP.2977 បានប៉ះគ្នាជាមួយនិង ម៉ូតូ១គ្រឿង ម៉ាក MDOE ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1FJ.1808 ដោយនារីម្នាក់ជាអ្នកបើក ក្នុងទិសដៅបញ្ច្រាសទិសគ្នានៅចំណុចស្ពានអាកាសក្បាលខ្នល់ ខណៈមកដល់ចំណុចខាងលើ ម៉ូតូទាំងពីរក៏បានរេចង្កូតទៅកៀរ និងគ្នាបណ្ដាលឲ្យខូចខាតសម្ភារះមួយចំនួនសោះ ពេលនោះអ្នកបើកម៉ូតូMDOE មិនបានឈប់ដើម្បីដោះស្រាយគ្នានោះទេ ហើយបានបើករត់គេចរហូតដល់មុខក្រសួងមហាផ្ទៃ ហើយក៏ត្រូវយុវជនដែលជិះម៉ូតូស្តូពីដែលឌុបនារី២នាក់ខាងលើ បានដេញតាមពីក្រោយ ក៏បានចុះមកវាយនារីពីខាងក្រោយខ្នងមួយដៃហើយក៏មានការភ្ញាក់ផ្អើលតែម្តងទៅ ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបាននាំគ្នាវាយគ្នាទៅវិញទៅមកហើយប្រកែកចង់ចាញ់ ចង់ឈ្នះគ្នារៀងៗខ្លួន ស្រាប់យុវជនខាងលើ ស្ទុះទៅយកសោធ្វើឡានដែលខ្លួនទើបនឹងទិញមកពីផ្សារនោះយកមកវាយ ភ្លាមៗ នោះក៏ត្រូវបានអ្នកធ្វើដំណើរតាមផ្លូវ និងអ្នករត់ម៉ូតូឌុបបាននាំគ្នាឃាត់កុំអោយវាយគ្នា ភ្លាមៗនោះផងដែរ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ឲ្យមកជួយអន្តរាគមន៍ផងដែរ ។
ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ចុះមកដល់កន្លែងកើតហេតុ ក៏នាំភាគីទាំងសងខាងយកមកប៉ុស្តិ៍ទន្លេបាសាក់ដើម្បីសម្របសម្រួលគ្នាផងដែរ ៕ ស រស្មី