ខេត្តក្រចេះ៖ ស្ត្រីម្នាក់ទៀតហើយបានសម្រាលកូននៅលើចិញ្ចើមថ្នល់មុនមក ដល់មណ្ឌលសុខភាព ខណៈដែលប្តីព្យា យាមឌុបតាមម៉ូតូកាត់ព្រៃតាមផ្លូវលំ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយស្ត្រីដែល សម្រាលកូនមុនមកដល់មណ្ឌលសុខភាពនេះបានរួចផុតពីគ្រោះថ្នាក់ទាំងម្តាយនិងទារកក្រោយពីក្រុមគ្រូពេទ្យឆ្មបមណ្ឌល សុខភាពទួលមនោរម្យសង្កាត់ក្រគរ ក្រុង-ខេត្តក្រចេះជួយសម្រាលរួចដឹកបញ្ជូនមកមណ្ឌលសុខភាព ។
ករណីស្ត្រីឈឺពោះសម្រាលកូនមុនមកដល់មណ្ឌលសុខភាពនេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ លើចិញ្ចើមផ្លូវលំ ក្នុងព្រៃមួយកន្លែងស្ថិត ក្នុងឃុំគោកលាប់ ស្រុកចិត្របុរី ខណៈដែល ប្តីស្ត្រីរូបនេះបានព្យាយាមឌុបពីកន្លែងធ្វើការនៅឡឥដ្ឋកាត់តាមព្រៃសំដៅមកមណ្ឌល សុខភាពតែបានត្រឹមតែពាក់កណ្តាលផ្លូវ ប៉ុណ្ណោះក៏សម្រាលកូនតែម្តង ។
បុរសជាប្តីបានប្រាប់ឲ្យដឹងថា ប្រពន្ធ របស់គាត់ឈ្មោះ ប៊ិន រិទ្ធ អាយុ៣៦ឆ្នាំ មាន កូនប្រុស-ស្រី៤នាក់ក្នុងបន្ទុកហើយទារកដែលទើបនឹងកើតតាមផ្លូវនេះជាកូនទី៥ បច្ចុប្បន្នរស់នៅភូមិឫស្សីចារ ឃុំថ្មគ្រែ ហើយ បច្ចុប្បន្នមកធ្វើជាកម្មករឡឥដ្ឋនៅឃុំគោកលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ។
ប្តីស្ត្រីខាងលើបានបន្តថា នៅមុនពេល ប្រពន្ធឈឺពោះរូបគាត់និងប្រពន្ធកំពុងធ្វើការជាធម្មតា លុះបន្តិចក្រោយមកប្រពន្ធបានប្រាប់គាត់ថា ដូចជាឈឺពោះខ្លាំង។ ពេល ដោយសារតែជីវភាពក្រីក្រមិនមានអ្វី ជូនប្រពន្ធមកមណ្ឌលសុខភាពក៏បានខ្ចី ម៉ូតូអ្នកធ្វើការជាមួយដើម្បីឌុបប្រពន្ធមក មណ្ឌលសុខភាពតែទើបនឹងដល់ពាក់ កណ្តាលផ្លូវស្រាប់តែប្រពន្ធប្រាប់ថា គាត់ ឈឺពោះកាន់តែខ្លាំង ហើយក៏ឈប់ដាក់ឲ្យប្រពន្ធសម្រួលខ្លួនប្រាណបន្តិច ។ ប៉ុន្តែនៅពេលនោះប្រពន្ធគាត់មិនអាចបន្តដំណើរទៅមុខទៀតបានក៏ឈឺពោះសម្រាលកូននៅនឹងចិញ្ចើមផ្លូវលំហើយបានប្រជាពល រដ្ឋនៅទីនោះជួយទូរស័ព្ទទាក់ទងទៅក្រុមគ្រូពេទ្យមណ្ឌលសុខភាពទួលមនោរម្យ មកជួយសម្រាល និងយកទាំងម្តាយនិង កូនបញ្ជូនមកមណ្ឌលសុខភាពដើម្បីតាមដានសុខភាពបន្ត ។
បើតាមប្រភពពីក្រុមគ្រូពេទ្យមណ្ឌលសុខភាពមនោរម្យបានឲ្យដឹងថា រហូតមក ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ត្រីដែល សម្រាលទារកនៅតាមផ្លូវបានរួចផុតពីគ្រោះថ្នាក់និងមានសុខភាពល្អទាំងម្តាយ និងកូន ហើយមិនទាន់ចាកចេញពីមណ្ឌល សុខភាពនោះទេគឺស្ថិតនៅក្រោមការតាមដានពីក្រុមគ្រូពេទ្យនៅឡើយ ។
គួររំលឹកថា ករណីស្ត្រីសម្រាលកូនមុនពេលដល់មន្ទីរពេទ្យនេះមិនមែនជាលើក ទី១នោះទេគឺបានកើតឡើងជាបន្តបន្ទាប់ មិនថានៅក្រុង ឬក៏តាមទីជនបទឡើយ។ ការសម្រាលកូនមុនពេលមកដល់មន្ទីរពេទ្យនេះមានកត្តាជាច្រើនដូចជា ស្ត្រីខ្លះព្រោះ ជីវភាពគ្រួសារមិនមានឱកាសទៅមណ្ឌលសុខភាពដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងតាមដានចាប់ពីថ្ងៃមានផ្ទៃពោះរហូតដល់ថ្ងៃ សម្រាល។ ស្ត្រីខ្លះទៀតមានជីវភាពសម រម្យតែបានធ្វេសប្រហែសទៅពេទ្យមិនទៀង ទាត់ទើបនាំឲ្យសម្រាលកូនមុនដល់មន្ទីរពេទ្យដូច្នេះ។ ការសម្រាលកូនមុនដល់មន្ទីរ ពេទ្យបែបនេះគ្រួពេទ្យជំនាញបានអះអាងថា ជាការគ្រោះថ្នាក់បំផុតទាំងម្តាយនិងកូន។ ដូច្នេះស្ត្រីគ្រប់រូបពេលចាប់ផ្តើមមានផ្ទៃពោះរហូតដល់គ្រប់ខែមិនគួរធ្វេស ប្រហែសដោយមិនបានទៅពិគ្រោះយល់ បល់ជាមួយក្រុមគ្រូពេទ្យជំនាញដើម្បីតាមដានផ្ទៃពោះនោះទេ ៕ សហការី