ព័ត៌មានទាន់ហេតុការណ៍៖

ឡា ទីន ត្រៀមប្រឡូកសិល្បៈជាថ្មីក្រោយបាត់មុខជាច្រើនឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងប្រុស ឡា ទីន ដែលបានបាត់មុខពីអាជីពសិល្បៈជាច្រើនមកហើយនោះបានត្រៀមខ្លួនជាថ្មីជាមួយនឹងស្នាដៃការងារជាពិធីករនៅក្នុងកម្មវិធី កម្សាន្តរបស់ស្ថានីយទូរទស្សន៍មួយ។ ការបង្ហាញមុខជាថ្មីនេះត្រូវបានលោកបញ្ជាក់ថាព្រោះតែទើបនឹងបញ្ចប់ការសិក្សា និងមុខជំនួញក្រៅសិល្បៈហាក់ដំណើរការល្អ។

តារាសម្តែងលោកឡាទីន បានលើក ឡើងថា លោកពិតជាសោកស្តាយសម្រាប់ឱកាសការងារសិល្បៈកន្លងមកព្រោះតែត្រូវបំពេញការងាររកស៊ីខ្លះនិងសិក្សាខ្លះ ប៉ុន្តែ ពេលនេះលោកបានបញ្ចប់ហើយ ហើយក៏ត្រៀមបង្ហាញវត្តមានក្នុងការសម្តែងវិញដែរ។ ពិសេសលោកក៏ត្រៀមខ្លួនធ្វើជាពិធីករក្នុងកម្មវិធីកម្សាន្តរបស់ស្ថានីយទូរទស្សន៍មួយផងដែរប៉ុន្តែលោកសុំលាក់សិន។

លោកថាក្រោយពីប្រកាសវិលរកឆ្នាំង ចាស់វិញនេះដែរលោកទទួលបានការងារសម្តែងមួយចំនួនពីបណ្តាផលិតកម្មក្នុង ស្រុកបូករួមទាំងការថតឈុតផ្សព្វផ្សាយ ពាណិជ្ជកម្មជាដើម។ អ្វីដែលលោកព្យាយាមនៅពេលនេះគឺការហ្វឹកហាត់ ការហាត់ប្រាណដើម្បីបន្ថយទម្ងន់ខណៈដែលផ្អាកការងារសិល្បៈទម្ងន់របស់លោកឡើងខ្លាំងនោះ។ លោកបន្តថាដោយចិត្តស្រលាញ់ ការងារសិល្បៈលោកមិនចង់បោះបង់ចោល ទេ បើទោះបីជាលោកមានគម្រោងបន្តការសិក្សាថ្នាក់អនុបណ្ឌិតទៀតក្តី។

លោកនៅមិនទាន់បញ្ជាក់បាននៅឡើយទេថាកម្មវិធីដែលលោកនឹងត្រូវចូលបំពេញការងារនោះគឺជាស្ថានីយទូរទស្សន៍អ្វី និងកម្មវិធីឈ្មោះអ្វីទេគឺត្រូវរង់ចាំការបញ្ជាក់លម្អិតពីទូរទស្សន៍សិន។ ឡាទីននិយាយថា លោក បានបើកហាងលក់កាហ្វេមានឈ្មោះ ថា Latin Coffee and Noodleស្ថិតនៅខាងក្រោយសាលាប៊ែលធីច្បារអំពៅកាលពីពេលកន្លងទៅហើយទទួលបានការគាំទ្រច្រើនពីអតិថិជន ហើយពេលនេះមានអ្នកជួយជំនួសដៃជើងច្រើនដែលធ្វើឲ្យលោកអាចសល់ ពេលសម្រាប់បន្តការងារសិល្បៈ។ ទាក់ ទិននឹងការសម្តែងវិញលោកនៅស្ទាក់ស្ទើរក្នុងការទទួលថតខ្សែភាពយន្តដែលចំណាយពេលក្នុងការថតច្រើនថ្ងៃ ព្រោះតែមិនចង់ឲ្យប៉ះពាល់ដល់ការងាររកស៊ី។

ទោះជាយ៉ាងណា លោកនៅតែចាំអ៊ុត មើលថា តើការវិលប្រឡប់មកកាន់ការងារ សិល្បៈជាថ្មីនេះនឹងទទួលបានការគាំទ្រច្រើនដូចម្តេចពីទស្សនិកជន?ហើយលោក នឹងបន្តការព្យាយាមប្រឹងប្រែងឲ្យអស់ពី លទ្ធភាព៕ វឌ្ឍនា

dr


ចែករំលែក៖