ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើបម៉ាកមីតស៊ុយប៊ីស៊ីបើកលឿនជាន់ហ្វ្រាំងបង្ខំក្រឡាប់ផ្ងារកង់អ្នកបើកបររបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ អ្នកបើកបររថយន្ដទំនើប ១គ្រឿងបានរងរបួសយ៉ាងធ្ងន់ធ្ងរនិងត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យបន្ទាប់ពីបើកលឿនពេកវាក់នឹងម៉ូតូដោយបង្ខំជាន់ហ្វ្រាំងបណ្ដាលឲ្យក្រឡាប់ផ្ងារកង់ឡើងលើតែម្ដង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ ចំណុចទល់មុខសណ្ឋាគារសង់អេលីហ្សេ៣ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងក្រុម ១៩ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយ ចង្វា រាជធានីភ្នំពេញ ។

រថយន្ដបង្កត្រូវបានគេស្គាល់ថា ម៉ាក មីតស៊ុយប៊ីសីុ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AK-៣៥៣៣ ។ ចំណែកអ្នកបើកបររថយន្ដរងរបួសយ៉ាងធ្ងន់ធ្ងរមិនស្គាល់ អត្តសញ្ញាណនោះទេព្រមទាំងត្រូវបាន រថយន្ដសាមុយដឹកយកទៅកាន់មន្ទីរពេទ្យ កាល់ម៉ែតដើម្បីសង្គ្រោះភ្លាមៗបន្ទាប់ពីកើតហេតុរួច ។

បើតាមសាក្សីឃើញឧប្បត្តិហេតុបាន ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្ដខាងលើបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ក្នុង ទិសដៅពីត្បូងទៅជើងយ៉ាងលឿនស្រប ទិសគ្នាជាមួយម៉ូតូ១គ្រឿងដែលមិនស្គាល់ម៉ាកបើកបរនៅខាងមុខរថយន្ដនេះ ។ ខណៈបើកមកដល់ទល់មុខសណ្ឋាគារ សង់អេលីហ្សេ៣ជាចំណុចកើតហេតុស្រាប់តែរថយន្ដវាក់នឹងម៉ូតូហើយអ្នកបើកបរបង្ខំជាន់ហ្វ្រាំងទើបបណ្ដាលឲ្យអូសជាច្រើនម៉ែត្ររហូតក្រឡាប់ផ្ងារកង់ឡើងលើខូច ខាតយ៉ាងដំណំ ។ រីឯអ្នកបើកបររថយន្ដ រងរបួសធ្ងន់ធ្ងរផងដែរ ។

ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋានសហការនឹងកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញវាស់វែងនិងសម្រេចយក រថយន្តនេះមករក្សាទុកនៅការិយាល័យ ដើម្បីរង់ចាំដោះស្រាយគ្នានាពេលក្រោយ ៕ ហេង នរិន្ទ

as as-3


ចែករំលែក៖