ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី អញ្ជើញប្រកាសតែងតាំងលោក ប៉ោ វណ្ណាត ជាប្រធានស.ស.យ.ក.ប្រចាំខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក បានអញ្ជើញចូល រួមធ្វើជាអធិបតីក្នុងពិធីប្រកាសចូលកាន់ តំណែងរបស់លោក ប៉ោ វណ្ណាត ប្រធាន ស.ស.យ.ក. ប្រចាំខេត្តបន្ទាយមានជ័យ ព្រមទាំងដាក់សម្ពោធឲ្យប្រើប្រាស់ទីស្នាក់ការនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៦នេះ។

ក្រៅពីការចូលរួមរបស់លោក ហ៊ុន ម៉ានី នៅក្នុងពិធីប្រកាសចូលកាន់តំណែងរបស់លោក ប៉ោ វណ្ណាត ក៏មានការចូលរួមពី លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ភរិយារបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយខេត្តបន្ទាយមានជ័យ និងលោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ រួមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែវិចិ្ឆកា លោក ស សុខា អនុប្រធានសហភាពសហ ព័ន្ធយុវជនកម្ពុជាទទួលបន្ទុក៣ខេត្តនិង ក្រុមការងារបានអញ្ជើញចូលរួមនៅក្នុងពិធីក្រុងពាលី ទីស្នាក់ការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ៕

as as-1


ចែករំលែក៖