ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្ត​ម៉ាក​មែរ​សឺ​ដេ​ស​យ៉ាង​លឿន​ហើយ​រេ​ចង្កូត​ពេញ​ផ្លូវ​បុក​រះ​រថយន្ត​៣​គ្រឿង និង​បុក​បង្គោល​ភ្លើង មួយដើម

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកមែរសឺដេសបានក្នុងល្បឿនយ៉ាងលឿនហើយរេចង្កូតពេញផ្លូវជ្រុលទៅបុករះរថយន្ត៣គ្រឿង និងបុកបង្គោលភ្លើងដើមតែសំណាងមិនមានមនុស្សរងរបួសនោះទេ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ ទៀបភ្លឺ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទល់មុខមជ្ឈមណ្ឌលកំសាន្តរ៉ក់ ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្ត១គ្រឿងម៉ាកម៉ែរសឺដេស C63 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-9888 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែអ្នកបើករថយន្តបានបួងចង្កូតបំរុងបត់ឆ្វេងត្រឡប់ក្រោយហើយរេចង្កូតពេញផ្លូវក៏ជ្រុលទៅកៀររថយន្តតាក់ស៊ីម៉ែត្រ ពណ៌ខៀវ ដែលចតចោលពីក្រោយចំហៀងខាងឆ្វេងបន្តិច រួចហើយរថយន្តបង្កក៏បានបន្ថែមល្បឿនទៅមុខទៀតក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម ទៀតតែរថយន្តបង្កនៅតែមិនេព្រមឈប់ទៀតបៅតែបន្តបន្ថែមល្បឿនទៅមុខទៀតហើយក៏បានរេចង្កូតឡើងចិញ្ចើមផ្លូវជ្រុលទៅបុករថយន្ត២គ្រឿងទៀត១រថយន្តម៉ាកតូយ៉ូតា តាកូម៉ា និងមួយគ្រឿងទៀតមា៉ករថយន្តម៉ាកហាយលែនឌ័រ ទើបរថយន្តបង្កទៅមុខលែងរួច ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុក៏បានធ្វើការឃាត់ខ្លួនអ្នកបើកបរថយន្តបង្ក យកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនភ្លាមៗផងដែល ។

ក្រោយពេលកើតហេតុ ខាងរថយន្ត២គ្រឿងដែលខូចខាតតិចតួចមិនមិនចង់វាងឆ្ងាយមិនបានទាមទារសំណងទេនោះ ចំណែករថយន្តហាយលែនឌ័រដែលរងការខូចខាចផ្នែកខាងក្រោយបានទារសំណងអោយជួយជួសជុលរថតយន្តអោយគាត់វិញផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយករថយន្តបង្កនិងរថយន្តហាយលែនឌ័រទៅរក្សាទុកនៅអធិការដ្នាននគរបាលខណ្ឌចំការមនដើម្បីដោះស្រាយតាមផ្លូវច្បាប់។ចំណែកអ្នកបើកបររថយន្តបង្កមិនស្រវឹងស្រាទេ តែសមត្ថកិច្ចសង្ស័យថាប្រើប្រាស់ថ្នាំជ្រុលពេកចឹងសមត្ថកិច្ច រង់ចាំពិនិត្យទឹកនោមបន្តទៀតសិន ៕ ស រស្មី

image1


ចែករំលែក៖