ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនមុខសញ្ញាចែកចាយថ្នាំញៀន២នាក់នៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ: មុខសញ្ញាចែកចាយនិងប្រើប្រាស់ថ្នាំញៀន២នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រែកឯងចាប់ខ្លួននៅគ្រាដែជនសង្ស័យទាំង២នាក់សម្ងំចែកចាយនិងប្រើប្រាស់ថ្នាំញៀននៅក្នុងបន្ទប់ទឹកដែលគេធ្វើទុកចោលនៅក្នុងដីចម្ការចេកមួយកន្លែង ដកហូតបានថ្នាំញៀន៦កញ្ចប់ ។

ករណីចាប់មុខសញ្ញាគ្រឿងញៀននេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០១៦ នៅចំនុចដីឡូត៍គ្មានលេខ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

ជនសង្ស័យមានឈ្មោះហុង រចនា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតមានឈ្មោះហេង ប្រសើ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនសង្ស័យទាំង២នាក់មានទីលំនៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

នគរបាលព្រហ្មខណ្ឌបានអោយដឹងថា បន្ទាប់ពីទទួលបានពត៍មានពីប្រជាពលរដ្ឋកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចុះទៅព័ទ្ធចាប់ជនសង្ស័យដែសម្ងំចែកចាយនិងប្រើប្រាស់ថ្នាំញៀននៅក្នុងបន្ទប់ទឹកដែលម្ចាស់ដីសាងសង់ទុកចោលនៅក្នុងដីចម្ការចេក ។ ជាលទ្ធផលសមត្ថកិច្ចដកហូតបានថ្នាំញៀ៦កញ្ចប់ សម្ភារៈសម្រាប់វិចខ្ចប់និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមជាមួយថ្នាំញៀងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕សណ្តោស

1 2 3


ចែករំលែក៖