ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងនឹងរៀបចំការបោះឆ្នោតមុនកំណត់

ចែករំលែក៖

តំណាងគណបក្ស Saenuriកាន់អំណាចបានប្រកាសឲ្យដឹងថា សមាជិកគណបក្ស នឹងរកវិធីសាស្ត្រឲ្យលោកស្រី Park GeunHye លាលែងចេញពីតំណែងនៅខែមេសាខាងមុខ នឹងរៀបចំការបោះឆ្នោតមុនកំណត់នៅខែមិថុនា ឆ្នាំ២០១៧ មិនមែននៅចុងឆ្នាំនោះឡើយ។

ការប្រកាសខាងលើរបស់គណបក្ស Saenuriកាន់អំណាច និងគណបក្សប្រឆាំង មានការផ្ទុយគ្នាស្តីពីការលាលែងចេញពីតំណែងរបស់ប្រធានាធិបតីផាក យ៉ុងហេ ។ ក្នុងពេលជាមួយគ្នានេះ គណបក្សប្រឆាំង បានប្តេជ្ញាបោះឆ្នោត ផ្តាន្ទាទោសលោកស្រីប្រធានាធិបតីនៅចុងខែនេះ ។

បច្ចុប្បន្ន សូម្បីតែ ផ្ទៃក្នុងរបស់គណបក្សប្រឆាំង គឺគណបក្សប្រជាធិបតេយ្យ និងគណបក្ស ប្រជាជន ក៏មានទស្សនផ្ទុយគ្នាដែរ។ នៅពេលនេះ គណបក្សកាន់អំណាច និងអ្នកស្មោះត្រងជាមួយប្រធានាធិបតីចង់ឲ្យលោកស្រីចុះចេញពីតំណែងដោយខ្លួនឯងមិនមានការបង្ខំនោះឡើយ ។

កន្លងមកមេដឹកនាំគណបក្ស Saenuriលោកchung Jin Suk បានឲ្យដឹងថា មានការសម្រេចទុកឲ្យប្រធានាធបិតីផាក យ៉ុងហេ ចុះចេញពីតំណែងនៅខែមេសា ឆ្នាំ២០១៧ គឺជារឿងសមហេតុផល ។ នេះជាពេលវេលាសមស្រប់ ដើម្បីរៀបចំការបោះឆ្នោតមុនអាណត្តិ និងផ្លាស់ប្តូរអំណាច។

ការដែលគណបក្សប្រឆាំងពន្យារពេលបោះឆ្នោតដាក់ទោសលោកស្រីប្រធានាធបតី បានបង្ហាញយ៉ាងច្បាស់ពីការមិនចុះសម្រុងនឹងគ្នាក្នុងជួរគណបក្សប្រឆាំង។ ហេតុការណ៍ខាងលើ ចាំបាច់ត្រូវតែឆ្លងកាត់ការប្រជុំសភា មុនពេលបោះឆ្នោតដាក់ទោស។

រឿងអាស្រូវនយោបាយពាក់ព័ន្ធនឹងមិត្តភក្តីជិតស្និតគឺលោកស្រី Choi Soon Silអាយុ៦០ឆ្នាំបានធ្វើឲ្យប្រធានាធិបតី ផាក យ៉ុងហេ ធ្លាក់ក្នុងសភាពបាត់បង់ជំនឿទុកចិត្តពីពលរដ្ឋកូរ៉េខាងត្បូងជាច្រើន។ ចៅក្រមកូរ៉េខាងត្បូងបានចោទប្រកាន់លោកស្រីប្រធានាធិបតីថា បានឃុបឃិតជាមួយមិត្តភក្តិដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ក្រោយរឿងនេះបែកធ្លាយ ពលរដ្ឋកូរ៉េខាងត្បូងបាននាំគ្នាធ្វើបាតុកម្មទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែង ។ បច្ចប្បន្នចំនួនពលរដ្ឋគាំត្រ ប្រធានាធិបតីកូរ៉េខាងត្បូងធ្លាក់ចុះជាប្រវត្តិសាស្ត្រដោយនៅសល់តែ៤%ប៉ុណ្ណោះគាំត្រលោកស្រី។

កន្លងមកប្រធានាធិបតីកូរ៉េខាងត្បូងអ្នកស្រី Park Geun-hyeបាននិយាយថា លោកស្រីនឹងលាលែងពីតំណែង បន្ទាប់ពីសភានឹងផ្ទេរអំណាចរបស់គាត់ ដោយ សន្តិវិធី។

ការប្រកាសដ៏ភ្ញាក់ផ្អើលនេះ បក្សប្រឆាំងបានចោទប្រកាន់ថា ជាកលល្បិចពន្យារពេល បន្ទាប់ពីពាក្យ បណ្តឹងព្រះរាជអាជ្ញារបានប្រកាសថា អ្នកស្រីប្រធានាធិបតី បានស៊ុមគ្រលុំជាមួយមិត្តភក្តិ ជុំវិញរឿងអាស្រូវពុករលួយ។ ប្រជាជនរាប់ពាន់នាក់ បានមកជុំគ្នា រៀងរាល់ថ្ងៃសៅរ៍ រយៈពេលប្រាំសប្តាហ៍មកហើយ ដើម្បីទាមទារឲ្យ អ្នកស្រីចុះចេញពីតំណែង។ អ្នកស្រីនឹងក្លាយទៅជាប្រធានាធិបតីកូរ៉េខាងត្បូង ដំបូងគេបំផុត ដែលលាលែងពីតំណែង។

ប្រធានាធិបតីកូរ៉េខាងត្បូង ផាក យ៉ុងហេ បានប្រកាសត្រៀមខ្លួនចុះពីអំណាចដោយបានសុំអោយសភារៀបចំរកមធ្យោបាយអោយលោកស្រីអាចចុះពីតំណែង។ បក្សប្រឆាំងមើលឃើញថា លោកស្រីផាក យ៉ុងហេ ប្រកាសដូច្នេះ ដើម្បីចៀសវាងអោយផុតពីនិតិវិធីដកលោកស្រីពីតំណែង ។

លោកស្រីលើកឡើងថា៖”ខ្ញុំនឹងចុះពីតំណែងស្របតាមច្បាប់នៅពេលដែលមានការរៀបចំរួចរាល់ នូវ អន្តរកាលនយោបាយ មួយដែលនឹងនរ។ ខ្ញុំទុកអោយសភារៀបចំកិច្ចការទាក់ទងនឹងការកាត់បន្ថយពេលវេលានៃអាណត្តិរបស់ខ្ញុំ”៕ ម៉ែវ សាធី

ba-park-trong-mot-lan-xin-loi-tren-truyen-hinh


ចែករំលែក៖