ព័ត៌មានទាន់ហេតុការណ៍៖

លោក ឌី រត្ន័ខេមរុណ ផ្តល់អំណោយជូនគ្រួសារក្រីក្រចំនួន១១គ្រួសារក្នុងថ្ងៃទិវាពិភពលោក ប្រយុទ្ធ និងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា ដោយមានការចូលរួមពីសំណាក់ ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះចៅអធិកាវត្តនន្ទមុនី និងជាព្រះវិន័យធរអនុគណខណ្ឌមានជ័យ សមាជិក សមាជិកា និង សប្បុរសជនជាច្រេីនទៀត បានចុះសួរសុខទុក្ខនិង នាំយកអំណោយមនុស្សធម៌របស់អនុសាខាខណ្ឌមានជ័យ ទៅចែកជូនដល់ប្រជាពលរដ្ឋ និងចាស់ជរា ទីទ័លក្រគ្មានទីពឹង ដែលមានជីវភាពខ្វះខាត ចំនួន១១ គ្រួសារ (មាន ៤ភូមិ)ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ក្នុងនោះក៏បានចែកជូននៅរទេះពិការចំនួន៤គ្រួសារផងដែល។

លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌមានជ័យ បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋានពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីឡើយ ពោលគឺ សុខទុក្ខប្រជាពលរដ្ឋ និង សុខទុក្ខសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គឺតែមួយ។

អំណោយមនុស្សធម៌របស់អនុសាខាខណ្ឌដែលត្រូវ ផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន ៖អង្ករ ៣០គីឡូ ឃិត១(មុង ភួយ ក្រមារ សារ៉ុង ) មី១កេស ត្រី ខ ១យួរ ទឹកសុីអុីវ១យួរ ទឹកសុទ្ធ១យ៉ួរ និង ថវិកា ២មុឺនរៀល ។

រួមទាំងថវិកា ព្រះចៅអធិការវត្តនុន្ទមុនី ២មុឺនរៀល និងទេយ្យទាន សប្បុរសជន ៤មុឺនរៀល ក្នុងនោះអំណោយរបស់អនុសាខាក៏បានចែកជូននៅរទេះពិការជូនយោធិនពិការចំនួន៤គ្រួសារ សរុបថវិការ៨មុឺនរៀលក្នុងមួយគ្រួសារផងដែល ៕ តាឡឹម

img-20161201-wa0034 img-20161201-wa0013 img-20161201-wa0027


ចែករំលែក៖