ភ្នំពេញ៖ បុរសជនជាតិអូស្ត្រាលីម្នាក់ ដេកស្លាប់នៅបន្ទប់ទឹកជាន់ទី២ បន្ទប់លេខ២០២ សង្ស័យជំហ៊ានដំបូងខ្យល់គរស្លាប់ នៅផ្ទះសំណាក់ទន្លេសាប បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះទៅត្រួតពិនិត្យភ្លាមៗ ប៉ុន្តែករណីនេះត្រូវបានគេសង្ស័យថា អាចមកពីជនរងគ្រោះប្រើប្រាស់គ្រឿងញៀនហួសកម្រិតផងដែរ ។
ករណីជនបរទេសដេកស្លាប់ខាងលើនេះ បានកើតឡើងកាលពីម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់យីហោទន្លេរសាប ទីតាំងលេខ៤និង៦ ផ្លូវ១០៤ ក្រុម៨១ ភូមិ៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ALLEN MARK WAYNE ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិអូស្ត្រាលី ជាអ្នកទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ N៩១៤២៧១៤ ។
តាមប្រភពនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា ជនបរទេសខាងលើបានចូលមកស្នាក់បន្ទប់លេខ២០២ តាំងពីថ្ងៃទី១៥ តុលា ២០១៦ និង នៅល្ងាចម៉ោង៥ ថ្ងៃទី៣០ វិច្ឆិកា២០១៦ ចុះមកអង្គុយលេងធម្មតា ដោយនៅព្រឹកថ្ងៃកើតហេតុ ដោយមិនឃើញជនរងគ្រោះ ចេញពីបន្ទប់ និង ពេលអ្នកឡើងរៀបបន្ទប់ធុំក្លិនស្អុយ ហើយបានគោះទ្វារគ្មានការឆ្លើយតប ទើបខាងផ្ទះសំណាក់ទន្លេសាបយកសោរចាក់ក៏ឃើញបុរសជនជាតិអូស្ត្រាលីដេកស្លាប់នៅក្នុងបន្ទប់ទឹក ហើយបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកត្រួតពិនិត្យភ្លាមៗតែម្តង។
បច្ចុប្បន្នសពជនរគ្រោះក្រោយពី ត្រួតពិនិត្យរួច ក៏យកសពទៅតំកល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅពេទ្យ រុស្ស៉ី និង ខាងមន្ត្រីរជំនាញកោសល្យវិច្ឆ័យ ចុះពិនិត្យកន្លែងកើតហេតុបានប្រាប់ថាករណីខាងលើស្លាប់ដោយគាំងបេះដូង ៕ ស ដារ៉ា