ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌដូនពេញចុះបិទហាងបារបរទេសដែលបើកអាជីវកម្មមាននារីបំរើរាំសិចស៊ីរបៀបស្រើបស្រាល

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងហាងបារបរទេសដែលបើកអាជីវកម្មមាននារីបំរើសិចស៊ីរបៀបស្រើបស្រាល នាំឲ្យប៉ះពាល់ដល់ប្រពៃណីខ្មែរ ហើយម្យ៉ាងវិញទៀតនោះគឺរំលាភចិញ្ចើមផ្លូវសារធារណៈនោះ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះអប់រំដល់ម្ចាស់អាជីវកម្ម កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចហាងបាបារាំងយីហោខេនឌីបារ(CANDY BAR)ទីតាំងផ្ទះលេខ២៤-២៦Eo ផ្លូវលេខ១៣៦ ភូមិ៤ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចទទួលព័ត៌មាន ថាទីតាំងហាងបារបរទេសដែលបើកអាជីវកម្មមាននារីបំរើសិចស៊ីរបៀបស្រើបស្រាលនាំអោយប៉ះពាល់ដល់ប្រពៃណីខ្មែរ ក៏ត្រូវបានប្រជាពលរដ្ឋដែលរស់នៅជិតខាងប្តឹងទៅអាជ្ញាធរមូលដ្ឋាន ទើបនៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកានេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីណែនាំដល់ម្ចាស់អាជីវកម្ម ទី១,មិនអនុញ្ញាតឲ្យនារីបំរើក្នុងហាងរាំបែបស្រើបស្រាលកំដរភ្ញៀវដែលនាំឲ្យប៉ះពាល់ដល់ប្រពៃណីខ្មែរ ,ទី២ មិនឲ្យមានការយកចិញ្ចើមផ្លូវបិទបាំងធ្វើអោយប៉ះពាល់ដល់ផ្លូវសាធារណៈឡើយ ។

អាជ្ញាធរបញ្ជាក់ថា ក្នុងការចុះណែនាំនេះ បែរម្ចាស់អាជីវកម្មមិនអនុវត្តតាម នោះអាជ្ញាធរនឹងចាត់វិធានការមិនខ្វល់ពីការខាតបង់ទ្រព្យសម្បត្តិហាងឡើយ ។

ប្រជាពលរដ្ឋដែររស់នៅក្នុងមូលដ្ឋានសង្កាត់ផ្សារកណ្ដាល១ បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលហាងបរទេសដែលបើកព្រោងព្រាត សម្បូរទៅដោយជនបរទេសគ្រប់ជាតិសសាន៍ ដែលចូលចិត្តសប្បាយពីការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាសេវាស្រ្តីបម្រើផ្លូវភេទ ដែលជ្រកតាមហាងបារាំងទាំងនោះ ។ ដូច្នេះហើយពួកគាត់បានទទូចសំណូមពរដល់អាជ្ញាធរគួរតែមានវិធានការទប់ស្កាត់ចំពោះហាងបារបារាំងដែលកំពុងរីកដូចផ្សិតទាំងនោះផងដែរ ៕ ស ដារ៉ា

img_1491


ចែករំលែក៖