ព័ត៌មានទាន់ហេតុការណ៍៖

ដូណាល់ ត្រាំជ្រើសរើសស្ត្រីដើមកំណើតចិនកាន់តំណែងជារដ្ឋមន្ត្រី ក្នុងជួររដ្ឋាភិបាលថ្មី

ចែករំលែក៖

ប្រធានាធិបតីទើបតែជាប់ឆ្នោតដូណាល់ ត្រាំបានសម្រេចជ្រើសរើសលោកស្រី Elaine Chao ដែលជាជនជាតិចិនឲ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងចរាចណ៍អាមេរិក ។

តាមសារព័ត៌មាន Wall Street Journal បានផ្សាយថា លោកស្រី Elaine Chao គឺជាភរិយារបស់លោក Mitch McConnel ប្រធានក្រុមមានសម្លេងភាគច្រើននៅក្នុងសភា ។

លោកស្រី Elaine Chao ជាមួយនិងលោកស្រី Nikki Haley ត្រូវបានលោកដូណាល់ ត្រាំជ្រើសរើសឲ្យកាន់តំណែងជារដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ ។ចំណែកលោកស្រី Betsy DeVos ត្រូវបានជ្រើសរើសកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ ។ ស្ត្រីទាំង៣រូបខាងលើ ត្រូវបានប្រគល់តួនាទីរួចរាល់សម្រាប់រដ្ឋាភិបាលថ្មីរបស់លោកដូណាល់ ត្រាំ។

លោកស្រី Elaine Chao អាយុ៦៣ឆ្នាំ គឺជាស្ត្រីមានដើមកំណើតអាស៊ីដំបូងគេបង្អស់ក្លាយជារដ្ឋមន្ត្រីនៅអាមេរិក ។ កាលពីរដ្ឋកាលរបស់អតីតប្រធានាធបិតីប៊ូស លោកស្រីបានកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងការងារ ក្នុងរយៈពេល៨ឆ្នាំ ចាប់ពីឆ្នាំ២០០១-២០០៩។

ការជ្រើសរើសស្ត្រីដើមកំណើតចិនឲ្យកាន់តំណែងនោះ គឺជាសញ្ញាវិជ្ជមានមួយនៅក្នុងទំនាក់ទំនងជាមួយចិន បើទោះបីកន្លងមកលោកដូណាល់ ត្រាំបានប្រកាសរឹតបន្តឹងលើទំនិញនាំចូលរបស់ចិននៅអាមេរិក។ ដោយលោកត្រាំបានអះអាងថា ចិនជាអ្នកបំផ្លាញតម្លៃទំនិញនៅអាមេរិក។

ប៉ុន្តែនៅមុនពេលបោះឆ្នោតនៅអាមេរិកលោកត្រាំ រងការរិះគន់យ៉ាងខ្លាំង ដោយសារតែលោកមិនទិញដែកនៅអាមេរិក បែរជាទិញដែកពីចិនមកសាងសង់អាគារ ធំៗរបស់លោក។ លោកត្រាំ គឺជាមហាសេដ្ឋីអចលនទ្រព្យដែលទទួលបានជោគជ័យបំផុត ហើយរាល់ការសាងសង់ គឺលោកបានទិញដែកពីចិនដេលមានតម្លៃថោកជាងទិញនៅអាមេរិក ទើបលោករកបានផលចំណេញច្រើន ៕ ម៉ែវ សាធី

00-3055c


ចែករំលែក៖