ព័ត៌មានទាន់ហេតុការណ៍៖

ចិនរួមដៃដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង

ចែករំលែក៖

សារព័ត៌មានBBC នៅថ្ងៃទី១ ខែធ្នូ បានផ្សាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តច្បាប់ដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើង ពាក់ព័ន្ធនិងកម្មវិធីបរមាណូរបស់ប្រទេសនេះ។

ច្បាប់ដាក់ទណ្ឌកម្មថ្មី គឺសម្តៅទៅលើការនាំចេញធ្យូងថ្មរបស់កូរ៉េខាងជើងទៅកាន់ទីក្រុងប៉េកាំង ។ ចិនគឺជាប្រទេសតែមួយគត់ដែលទិញពីកូរ៉េខាងជើង។ ជាមួយនិងការដាក់ទណ្ឌកម្មនេះចំនួននាំចេញធ្យូងថ្ម ត្រូវថយចុះរហូតដល់៦០ភាគរយ ។

នៅពេលនេះ ចិនបានគាំទ្រទៅនឹងច្បាប់ដាក់ទណ្ឌកម្មថ្មី ក្រោយពេលពិភាក្សាជាច្រើនខែ ជាមួយអាមេរិក បន្ទាប់ពិការសាកល្បងគ្រាប់បែកបរមាណូលើកទី៥ គឺជាការសាកល្បងទ្រង់ទ្រាយធំបំផុតរបស់កូរ៉េខាងជើង ក្នុងរយៈពេល៩ខែចុងក្រោយនេះ។ ក្រៅពីធ្យូងថ្មកូរ៉េខាងជើង ក៏ត្រូវហាមប្រាមនាំប្រាក់ ,Niken,ជាដើមទៅកាន់ប្រទេសចិន។

ចិនគឺជាសម្ព័ន្ធដ៏ជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើង កន្លងមកចិនតែងតែការពារប្រទេសនេះ ពីការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ ដោយខា្លចរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងដួលរលំធ្វើឲ្យជនភៀសខ្លួនទៅកាន់ប្រទេសចិនកាន់តែច្រើនឡើង។ ប៉ុន្តែដោយសារតែសកម្មភាពរបស់ទីក្រុងព្យុងយ៉ាង សាកល្បងមីស៊ីលនិងបរាមណូអត់ឈប់ឈរធ្វើឲ្យចិនមិនអាចរក្សាការអត់ធ្មត់របស់ខ្លួនបានទៀតឡើយ ត្រូវតែចូលរួមជាមួយសហគមន៍អន្តរជាតិដាក់ទណ្ឌកម្ម។

ធ្យូងថ្ម គឺជាមុខទំនិញនាំចេញដ៏សំខាន់បំផុតរបស់កូរ៉េខាងជើង ហើយការដាក់ទណ្ឌកម្មនោះ នឹងធ្វើឲ្យប្រទេសនេះ ត្រូវខាងបង់ប្រាក់ជាង៧០០លានដុល្លារបើប្រៀបធៀបនឹងឆ្នាំ២០១៥ ។ អគ្គលេខាធិការអង្គការសហប្រជាជាតិបាន គីមូន បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មថ្មីគឺជា សារផ្ញើទៅកាន់កូរ៉េខាងជើង ឲ្យបញ្ចប់សកម្មភាព ឌឺដង និងអនុវត្តភារកិច្ចអន្តរជាតិឲ្យបានប្រសើរបំផុត ។

ក្រៅពីនេះ ច្បាប់ដាក់ទណ្ឌកម្មក៏បានអនុវត្តលើបុគ្គល១១រូប និងក្រុមហ៊ុនពាក់ព័ន្ធកម្មវិធីបមរាណូរបស់កូរ៉េខាងជើង ។

សេចក្តីសម្រេចលេខ២៣២១របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានអនុម័តកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ជាការតប់តទៅនឹងសកម្មភាពសាកល្បងគ្រាប់បេកបរមាណូជាលើកទី៥ របស់ទីក្រុងព្យុងយ៉ាង ៕ ម៉ែវ សាធី

trieu-tien-thu-hat-nhan-lan-5


ចែករំលែក៖