ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូកង់បី

ចែករំលែក៖

ភ្នំពេញ : ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់ វាយឡើងទ្រមខ្លួន ខណៈកំពង់ធ្វើសកម្មភាពលួចម៉ូតូរ៉ឺម៉កកង់បីបានហើយតែម៉ូតូមិនឆេះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង១០នាទីយប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុចផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះជាម្ចាស់រឺម៉កមានឈ្មោះ អ៊ឹម សុភក្រ្ដ័ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ រត់ម៉ូតូរ៉ឺម៉កកង់បី ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំណែក ជនសង្ស័យខាងលមានឈ្មោះ ឌួង ដុល្លា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតស្រុកកំចាយមា ខេត្តកំពង់ចាម។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរង់ចាំចាត់ការទៅតាមនីតិវិធី ៕ តុង សីហា

4 1 2 3


ចែករំលែក៖