ភ្នំពេញ៖ លោកស្រី ម៉ែន សំអន គំាទ្រការប្តេជ្ញាចិត្ត របស់ អាជ្ញាធរ ជាតិប្រយុទ្ធ នឹងជំងឺអេដស៍កម្ពុជា ដែលបានប្តេជ្ញាចិត្តចំពោះកម្មវិធី បញ្ឈប់ការចម្លងមេរោគអេដស៍នៅឆ្នាំ ២០២៥ ដើម្បីរៀបចំអនាគត អ្នកជំនាន់ក្រោយគ្មាន ជំងឺអេដស៍ និងការធានារស់នៅក្នុងភាពថ្លៃថ្នូរ និងរុងរឿងរបស់ប្រជាជន គ្រប់រូប លោក ស្រីម៉ែន សំអន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និង តំណាងដ៍ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកស្រី បានគំាទ្របែបនេះ ខណៈ លោកស្រី ចូលរួម ជាកិតិ្ដយស ក្នុងទិវាពិភពលោកប្រយុទ្ធ នឹងជម្ងឺអេដស៍០១ធ្នូ ឆ្នំា២០១៦ នៅសាលសន្និសិទចតុមុខ កាលពីថ្ងៃទី ០១ ធ្នូ ឆ្នំា ២០១៦ ។
លោក ស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ តាមរយៈទិវាពិភពលោកប្រយុទ្ធ នឹងជម្ងឺអេដស៍០១ធ្នូ ឆ្នំានេះ កម្ពុជានិងសម្រេចបាននូវគោលដៅបញ្ឈប់ការចម្លងមេរោគអេដស៍ឆ្នាំ២០២៥ ក្រោមពាក្យស្លោកថា (ឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍)ដែលធ្វើឡើងនៅសាសន្និសីទចតុមុខ។ របៀបវារៈការប្រយុទ្ធនឹងជម្ងឺអេដស៍ឈានទៅសម្រេចបានគោលដៅបញ្ឈប់ការចម្លងមេរោគអេដស៍ឆ្នាំ២០២៥មិនជាការងាយស្រូលទេ ពិសេសក្នុងបរិបទថ្មីមួយដែលក្នុង នោះយើងត្រូវបង្កើនការយកចិត្តទុកដាក់ដោយធានាទាំងប្រសិទ្ធភាព ប្រសិទ្ធិផលនិងចីរភាព។ លើសពីនេះចុងក្រោយត្រូវប្តេជ្ញាចិត្តយ៉ាងមោះមុតរួមគ្នានិងជម្នះអោយបានរាល់ឧបសគ្គនានាដែលរារាំងដល់ការធ្វើអន្តរាគមន៍របស់យើង ពិសេសលើការពង្រឹងយន្តការនៃការគ្រប់គ្រងធនធា្រនមនុស្ស ការចលនាធនធានក្នុងស្រុក ការប្រើ ប្រាស់បច្ចេកវិទ្យា និងយុទ្ធវិធីថ្មីៗក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចាប់ពីថ្នាក់ជាតិនិងថា្នក់ក្រោមជាតិ។
លោកស្រី បានបន្ដថា៖ ក្នុងនាមជាសមាជិកនៃអង្គការសហប្រជាជាតិ កម្ពុជា បានចូលរួមរៀបចំនិងសម្រេចជាមួយអង្គការសហប្រជាជាតិនៅមហាសន្និបាតវិសាមញ្ញសហប្រជាជាតិ ស្តីពីជំងឺអេដស៍ឆ្នាំ២០១៦នាបុរីញូយ៉ក ក្នុងការដាក់ចេញនូវ សេចក្តីថ្លែងការណ៍ថ្មីស្តីពីការសម្រេចចិត្ត ជានយោបាយក្នុងការឈានទៅលប់បំបាត់ជំងឺអេដស៍នៅត្រឹមឆ្នាំ២០៣០។ដូចនេះ យុទ្ធនា ការប្រយុទ្ធនឹងជម្ងឺអេដស៍នូវតែជាអាទិភាពរបស់រាជរដ្ឋាភិបាលដូចចែងក្នុងផែនការយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៣របស់រាជ រដ្ឋាភិបាលកម្ពជា។
លោក ទេសរដ្ឋ អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ បានបញ្ជាក់ថា៖ជោគជ័យជាគន្លឹៈដែលកម្ពុជាទទួលបានលើការងារឬប់ស្កាត់ការរីករាលដាលមេរោគអេដស៏នៅកម្ពុជា គឺ៖យោងតាមការប៉ាន់ប្រមាណតាមបែបវិទ្យាសាស្ត្រនៅត្រឹមឆ្នាំ២០១៥អត្រាផ្ទុកមេរោគអេដស៏ក្នុងចំណោមមនុស្សពេញ វ័យមានអាយុពី១៥-៤៩ឆ្នាំនៅកម្ពុជាគឺមាន0,៦%ដែលបន្តធ្លាក់ចុះពី១,៧% នៅក្នុងឆ្នាំ១៩៨។និង០,៨% នៅក្នុងឆ្នាំ២០១១ និង០,៧%នៅក្នុងឆ្នាំ២០១២។
មានន័យថាកម្ពុជា មានលទ្ធភាពគ្រប់ គ្រាន់ក្នុងការបញ្ចប់ការរីករាលមេរោគអេដស៏ប្រកបដោយជោគជ័យនិងប្រកបដោយក្តីសង្ឃឹម។ កម្ពុជាអាចសម្រេចក្នុងការផ្តល់ការព្យាបាល ដោយឱសថប្រឆាំងមេរោគ អេដស៏បានរហូតដល់ជាង៨៩%ក្នុង ចំណោមអ្នកផកទុកមេរោគអេដស៏ និងជម្ងឺអេដស៏ដែលត្រូវការឱសថប្រឆាំងមេរោគអេដស៍ ៕ សំរិត