ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ បានថ្លែងថា សម្តេច មិនយល់ស្របគំនិតដែលចង់ស្នើឲ្យរាជរដ្ឋាភិបាលបញ្ឈប់ការនាំចូលរថយន្តជជុះនោះទេ ។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ « ពីម្សិលមុិញមានការលើកឡើង នូវគំនិតដែលចង់ស្នើឱយរាជរដ្ឋាភិបាលបញ្ឈប់ការនាំចូលរថយន្តប្រើប្រាស់រួចឬហៅថា រថយន្តជជុះ(second hand)។
បន្ទាប់ពីទទួលព័ត៌មាននេះបងប្អូន ប្រជាជនយើងមួយចំនួនបានបង្ហាញពីការព្រួយបារម្ភលើវិធានការនេះ។
ក្នុងតួនាទីខ្ញុំជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមគូសបញ្ជាក់ជូនជនរួមជាតិថា ខ្ញុំមិនយល់ស្របជាមួយសំណើបែបនេះទេ។ សូមបងប្អូនខិតខំរកប្រាក់ទិញរថយន្តជិះ តែសូមមេត្តាកុំនាំចូលរថយន្តចង្កូតស្តាំ និងសូមគោរពច្បាប់ចរាចរដើម្បីសុវត្ថិភាពទាំងអស់គ្នា» ៕