ព័ត៌មានទាន់ហេតុការណ៍៖

រានព្រះភូមិធ្លាក់សង្កត់ក្មេងស្រីកូនម្ចាស់អាហារដ្ឋានហេងលាភស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីម្នាក់ដែលជាកូនម្ចាស់អាហារដ្ឋានមួយបានស្លាប់បន្ទាប់ពី ក្រោយពីបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បន្ទាប់ពីក្មេងស្រីរងគ្រោះបានតោងព្រះភូមិ(រានទេវតា) ដែលនៅក្នុងរោងមុខផ្ទះ បានធ្លាក់សង្កត់លើ ។

ហេតុការណ៍ព្រះភូមិធ្លាក់សង្កត់លើក្មេងស្រីនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះម៉េង ជូលី អាយុ៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

សមត្ថកិច្ចបានអោយដឹងថា ព្រះភូមិគឺស្ថិតកក្បែរផ្ទះ ដែលគេធ្វើដាក់ខ្នោះលូមួយ តាមការៀបរាប់ឪពុកក្មេងរងគ្រោះថា នៅមុនពេលកើតហេតុមានក្មេង២ទៅ៣នាក់ បាននាំគ្នាលេងបោះលុយលើព្រះភូមិនោះរួចឈោងយកលុយនេះវិញ ប៉ុន្តែនៅពេលដែលកំពុងនាំគ្នាលេង ក្មេងស្រី ម៉េង ជូលី បានឈរ មាត់លូ រួចឈោងយកលុយនៅលើព្រះភូមិ ក៍ស្រាប់ ក៍រអិលជើងធ្លាក់ និងតោងព្រះភូមិនោះ បណ្តាលអោយរលំធ្លាក់ខ្លួនគៀបផ្ទប់និងលូបណ្តាលអោយរងរបួសត្រូវទ្រូង និង ករ ធ្ងន់ធ្ងរ រួចបាននាំគ្នាដឹកមកសង្រ្គោះនៅមន្ទីរពេទ្យ ប៉ុន្តែដោយសារតែស្ថានភាពក្មេងរងគ្រោះធ្ងន់ធ្ងរពេកបណ្តាលអោយក្មេងស្រីរងគ្រោះស្លាប់នៅនឹងមន្ទីរពេទ្យតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅពិនិត្យនៅកន្លែងកើតហេតុ និងបានសន្និ ដ្ឋាន ក្មេងស្រីរងគ្រោះនេះពិតជាស្លាប់ដោយសារព្រះភូមិធ្លាក់សង្កត់លើពិតប្រាកដមែន និងបានប្រគល់សពក្មេងស្រីរងគ្រោះអោយក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ចន្ថា

as-5 as as-1 as-2 as-3 as-4


ចែករំលែក៖