ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជនជាតិចិន២នាក់បន្ទាប់ពីធ្វើ សកម្មភាពចាក់ប្លន់យកប្រាក់ពីបុរសរងគ្រោះដែលជាជនជាតិចិនដូចគ្នា២នាក់ បណ្តាលឲ្យរងរបួសស្រាល ។ ជនសង្ស័យ ទាំង២នាក់នេះក្រោយពីសមត្ថកិច្ចសួរ ចម្ើយនិងកសាងសំណុំរឿងរួចត្រូវបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ។
ករណីឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ នឹងអំពើចោរកម្មនេះសមត្ថកិច្ចបានធ្វើឡើង កាលពីវេលាម៉ោង១១និង៣០យប់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចកាស៊ីណូ លើភ្នំ ស្ថិតក្នុងក្រុមទី២៧ ភូមិ៣ សង្កាត់ លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
មន្ត្រីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ ខ្លួនទី១-ឈ្មោះ ដឹង ហូសេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូលើ ភ្នំ កាន់លិខិតឆ្លងដែនលេខ E84415478 និងទី២-ឈ្មោះ លាំង ម៉ូឆាង ភេទប្រុស អាយុ២២ឆ្នាំ បុគ្គលិកកាស៊ីណូលើភ្នំ កាន់ លិខិតឆ្លងដែនលេខ E50008409 បានធ្វើសកម្មភាពប្លន់យកប្រាក់ពីបុរសជនជាតិ ចិនដូចគ្នា២នាក់ ទី១-ឈ្មោះ អ៊ូ យ៉ាងកូចឹង មុខរបរបុគ្គលិកកាស៊ីណូលើភ្នំ និងទី២-ឈ្មោះ លាវ សៀវលីវ មុខរបរបុគ្គលិក កាស៊ីណូលើភ្នំ ។
មន្រ្តីដដែលបានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ គឺក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរង គ្រោះដែលរាយការណ៍ថា ជនសង្ស័យ បានប្លន់យកប្រាក់ចំនួន៣ពាន់ដុល្លារ និង កុំព្យូទ័រ១គ្រឿង ពណ៌ខ្មៅ ។ ក្រោយមក កម្លាំងជំនាញបានសហការជាមួយកម្លាំងនគរបាលមូលដ្ឋានចុះស្រាវជ្រាវនិងឈាន ដល់ការឃាត់ខ្លួនជនសង្ស័យដោយដកហូត បានកាំបិតចុងស្រួច១, ប្រាក់១.០៩៣ដុល្លារ, ប្រាក់ចិន៤០០យ័ន, ប្រាក់ខ្មែរ៤.៩០០ រៀល និងកុំទ្យូទ័រ១គ្រឿង ពណ៌ខ្មៅ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលា ដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕ ឆ្លាមសមុទ្រ