ព័ត៌មានទាន់ហេតុការណ៍៖

នារីរូបស្រស់ពីរនាក់បើករថយន្តទៅបុកនឹងឃឿនចញ្ចើមផ្លូវបណ្ដាលឲ្យដាច់ការឡែកង់មុខរងការខូចខាត​

ចែករំលែក៖

ភ្នំពេញ៖ នារីរូបស្រស់បពីរនាក់ បានបើករថយន្តម៉ាកគៀរក្នុងល្បឿនលឿន ហើយទំនងជាស្រវឹងស្រាផង ក៏បានរេចង្កូតទៅបុកនិងឃឿនចញ្ចើមផ្លូវបណ្ដាលឲ្យដាច់កាឡែរកង់មុខរងការខូចខាត។

ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចខាងកើតគល់ស្ពានអាកាស៥មករាប្រហែល៦០ម៉ែត្រ នៅតាមបណ្ដោយផ្លូវសហព័ន្ឋរុស្សុី ស្ថិតក្នុសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។

សាក្សីដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្កេតឃើញរថយន្តបង្កម៉ាកគៀរ ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2AJ.1941 ដែលបើកបរដោយនារីម្នាក់រួមដំណើជាមួយនិងមិត្តភក្ដិស្រីម្នាក់ទៀត ទិសដៅពីកើតទៅលិចតាមបណ្ដោយផ្លូវសហព័្ឋរុស្សុី ក្នុងល្បឿនលឿន ហើយពួកគេទំនងជាស្រវឹងស្រាផង ក៏រេចង្កូតជ្រុលទៅបុកនិងឃឿនចញ្ចើមផ្លូវបណ្ដាលឲ្យដាច់កាឡែរកង់មុខផ្នែកខាងស្ដាំ ។ដោយរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅមុខប្រហែល៦០ម៉ែត្របន្ថែមទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរារណ៍ខាងលើនះ គឺមិនបណ្ដាលឲ្យនណារម្នាក់រងរបួសនោះទេ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជងគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ជឹម ភារ៉ាដង្កោ

 

img_1193 img_1201 img_1202 img_1208 img_1212

 


ចែករំលែក៖