ព័ត៌មានទាន់ហេតុការណ៍៖

រងរបួសធ្ងន់ និងស្រាល៣នាក់ ដោយសារដុតកាំជ្រួចខុសបច្ចេកទេស

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់ ក៏មានមនុស្សវ័យកណ្តាលចំនួន២នាក់បានររបួសស្រាល និងកុមារាម្នាក់អាយុ២ខួប៨ខែរងរបួសធ្ងន់(ចំស្មាខាងស្តាំ)បន្ទាប់ពីដុតកាំជ្រួចលេងតែខុសបច្ចេកទេសផ្លាតត្រូវអ្នកអង្គុយក្បែរ។ ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង២០និង៤៥នាទី ថ្ងៃទី២ ខែឆ្នូ ឆ្នាំ២០១៦ តាមបណ្តោយឆ្នេរអូឈើទាល ត្រង់ចំណុចមុខតូបលេខ៩៩១ មានទីតាំងស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

យោងតាមសមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា ជនរងគ្រោះ៣នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំនួន២មន្ទីរពេទ្យផ្សេងគ្នា ដោយនៅមន្ទីរពេទ្យចាក់អង្រែចំនួន2នាក់ មានឈ្មោះ -ហ៊ុន ច្រឹន អាយុ35ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅ ស្រុកឈូក ខេត្តកំពត របួសបែកក្រដាស់ត្រជៀក និងឈ្មោះ ហ៊ុន ហ៊ន ត្រូវជាបងប្អូនបង្កើតជាមួយជនរងគ្រោះខាងលើ របួសស្រាល រីឯជនរងគ្រោះជាកុមារ បានបញ្ជូនមកពេទ្យចំការចេក ឈ្មោះ អន ម៉ាន់ ដាណី រស់នៅភ្នំពេញ ភេទប្រុស អាយុ២ខួប៨ខែ របួសធ្ងន់ (ចំស្មាខាងស្តាំ)បច្ចុប្បន្នអាណាព្យាបាលបានបញ្ជូនបន្តទៅសង្គ្រោះនៅភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានកិច្ចសហការនគរបាលទេសចរណ៍ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ បានចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវជាបន្ទាន់ភ្លាមៗដែរ ជាលទ្ឋផល ចំពោះករណីគ្រោះថ្នាក់ផ្ទុះកាំជ្រួចនេះមូលហេតុមកពី ក្រុមគ្រួសារជនរងគ្រោះ មកពីរាជធានីភ្នំពេញហើយបានអង្គុយញាំអាហារនៅចំណុចតូបកើតហេតុខាងលើ ដោយបានទិញកាំជ្រួចជាច្រើនមកដុតកំសាន្តលេង ដោយអ្នកខ្លះអង្គុយញាំ ឯអ្នកខ្លះទៀតដុតកាំជ្រួចលេង ប៉ុន្តែសំណាងអាក្រក់ចៃដន្យ កាំជ្រួចបានផ្លាតមកត្រូវអ្នកអង្គុយក្បែរនោះតែម្តង ព្រោះក្រោយកើតហេតុ សមត្ថកិច្ចបានរកឃើញគ្រាប់កាំជ្រួចជាច្រើននៅខាងក្រោមតុ ក្រុមគ្រួសារជនរងគ្រោះ ៕ ឆ្លាម សមុទ្រ

 

as-1 as-2 as-3 as-4


ចែករំលែក៖