ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យចោរប្លន់៤នាក់នៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជាចោរប្លន់ម៉ូតូក្នុងរាជធានីភ្នំពេញ៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះចាប់ខ្លួន ក្រោយសង្ស័យថា ជនទាំងនេះបានធ្វើសកម្មភាពប្លន់ម៉ូតូយ៉ាងកក្រើកក្នុងរាជធានីភ្នំពេញអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួល ផ្លូវលេខ៦៧បេតេ ក្រុមទី០៥ ភូមិ ត្នោតជ្រុំ១ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ជនសង្ស័យជាប្លន់ម៉ូតូប្រដាប់អាវុធទាំង៤នាក់ឈ្មោះ ៖ ១-ឈ្មោះ បូ លីណូ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ, ២-ឈ្មោះ លី ហេង ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ, ៣-ឈ្មោះ សុខ សង្ហា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ និង៤-ឈ្មោះ រ៉េន សិលា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ។ ជនសង្ស័យទាំងនេះស្នាក់នៅផ្ទះជួល ផ្លូវលេខ៦៧បេតេ ក្រុមទី០៥ ភូមិ ត្នោតជ្រុំ១ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជាមួយគ្នានេះដែរ សមត្ថកិច្ចបានចាប់យកវត្ថុតាង៖ ម៉ូតូ៣គ្រឿង ៖ ម៉ាកPCX ពណ៌ស សេរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FX 0171 , ម៉ូតូម៉ាកហ្សូមមើអ៊ិច ពណ៌ក្រហមលាយស សេរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FO 1763 , ម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB 3527 , ស្លាកលេខម៉ូតូចំនួន២ (លេខ ភ្នំពេញ 1GA8410 និងលេខ ភ្នំពេញ FX 6765) និង មួកសុវត្ថិភាពចំនួន ០២ (ពណ៍សលាយក្រហមចំនួន០១និងពណ៍ខៀវចំនួន ០១) ។

ជនសង្ស័យ និង វត្ថុតាង ប្រគល់បញ្ជូនទៅកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ ថាច់យ៉ាត

gest-1 gest-2 gest-3


ចែករំលែក៖