ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន អបអរសាទរ និងកោតសរសើរដល់កីឡាករប៉េតង់ សុខ ចាន់មាន ដណ្តើមមេដាយមាសពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរ និងកោតសរសើរដល់កីឡាករប៉េតង់ សុខ ចាន់មាន ដណ្តើមមេដាយមាសពិភពលោក ។

សម្តេចបានថ្លែងនៅលើបណ្តាញសង្គមកាលពីថ្ងៃទី៤ ខែធ្នូថា៖

«ខ្ញុំសូមអបអរសាទរ និងកោតសរសើរដល់កីឡាករប៉េតង់ សុខ ចាន់មាន ដែលដណ្តើមបាន “មេដាយមាសពិភពលោក” នៅក្នងការប្រកួតជើងឯកកីឡាប៉េតង់ពិភពលោក ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១-៤ ខែធ្នូ ឆ្នាំ ២០១៦ នៅប្រទេស ម៉ាដាកាស្ការ (Madagascar) ដែលមានកីឡាករចូលរួមប្រកួតមកពី ៤៨ ប្រទេស។

ទន្ទឹមនឹងនេះដែរ សូមអរគុណដល់គ្រូបង្វឹក គណកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំយុវជននិងកីឡា និងសហពន្ឋកីឡាប៉េតង់កម្ពុជាដែលបានខិតខំប្រឹងប្រែងហ្វឹកហ្វឺនកីឡាករ និងលើកកម្ពស់កីឡាប៉េតង់កម្ពុជារហូតទទួលបានមេដាយមាសនៅថ្ងៃនេះ។

នេះគឺជាមោទនៈភាពរបស់កម្ពុជាទាំងមូល។ ខ្ញុំនឹងទទួលស្វាគមន៍កីឡាករយើង នៅវេលាម៉ោង៤:០០ល្ងាចនាថ្ងៃសុក្រ ទី៩ ធ្នូ ២០១៦ នៅវិមានសន្តិភាព។ សូមជូនពរដលល់កីឡាករកម្ពុជា ទាំងអស់ទទួលបានជោគជ័យថ្មីៗនៅក្នុងការប្រកួតជាបន្តទៀត» ៕

se-1 se


ចែករំលែក៖