ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរណ៍អន្ដរជាតិ៣នាក់ រងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្ដសៀមរាប៖ ភ្ញៀវទេសចរណ៍អន្ដរជាតិ ចំនួន៣នាក់ក្នុងចំណោម៦នាក់ បានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដសាំយ៉ុង នឹងម៉ូតូ កាលពីវេលាម៉ោង១៤និង៤០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុច គីឡូម៉ែត្រលេខ៨ និងលេខ៩ លើកំណាត់ផ្លូវជាតិលេ៦៨ ស្ថិតនៅភូមិតាមាឃ ឃុំចន្លាក់ដៃ ស្រុកក្រលាញ់ ខេត្ដសៀមរាប ។

បើកធ្លាក់ប្រឡាយ ចុះផឹក ធ្វើឲ្យដឹកភ្ញៀវទេសចរណ៍លស់ព្រលឹង មន្ដ្រីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូម៉ាក Wave ពណ៌ក្រហម លាយខ្មៅ បើកបរដោយឈ្មោះកែវ បើកបរមិនប្រកាន់ស្តាំ រេចង្កូតទៅបុករថយន្តម៉ាកសាំយ៉ុង ១៥កៅអី ពាក់ស្លាកលេខ ភ្នំពេញ 2V:3783 ដឹកភ្ញៀវទេសចរណ៍ជនជាតិបារាំងចំនួន០៦នាក់។

ប្រភពបានបន្ដថា នៅពេលម៉ូតូបើកបុកនោះរថយន្តដឹកភ្ញៀវទេសចរណ៍បានធ្លាក់ចូលប្រឡាញទឹកបណ្ដាលឲ្យជនជាតិបារាំងចំនួន០៣នាក់រងរបួសធ្ងន់ និងស្រាល ក្នុងចំណោម៦នាក់ ដែលជិះរថយន្ដនោះ។ ចំណែកអ្នកបើកបរម៉ូតូម្នាក់រងរបួសធ្ងន់ ។ ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់។

លោកវរសេនីយ៍ត្រី ជី បេងជន អធិការនគរបាលស្តីទីនៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយម៉ូតូបើកបញ្ច្រាសទិសគ្នា ពីជើងទៅត្បូង តាមការមើលទិដ្ឋភាពជាក់ស្តែងបណ្ដាលមកពីអ្នកបើកបរម៉ូតូមិនប្រកាន់ស្តាំរេចង្កូតចូលខាងស្តាំរយន្តទើបបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង។ ប៉ុន្ដែមិនទាន់ស្គាល់អត្ដសញ្ញាណភ្ញៀវទេសចរណ៍ដែលរងគ្រោះនោះទេ ។

បច្ចុប្បន្នអ្នកបើកបរម៉ូតូ និងជនជាតិបារាំងត្រូវបានដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ រីឯម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចនគរបាលស្រុកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសុំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕ ជានិរន្ដរ៍

6 1 2 3 4 5


ចែករំលែក៖