ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ធឃាត់មិនឲ្យទៅកាត់សក់វាយធ្លាក់ពីលើគ្រែរងរបួសធ្ងន់  

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបាននគរបាលក្រុងស្វាយរៀងឃាត់ខ្លួន ខណៈដែលស្រវឹងស្រាជោករួចយកម៉ូតូជិះទៅកាត់សក់ ប៉ុន្តែប្រពន្ធមិនឲ្យទៅខឹងស្ទុះទៅវាយប្រពន្ធធ្លាក់ពីលើគ្រែ កាលវេលាម៉ោង១២ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិ ទាហ៊ានលើ សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា ជនសង្ស័យជាប្ដីមានឈ្មោះ ទាវ  ប៉ា ភេទ ប្រុសអាយុ 24 ឆ្នាំ មុខរបរ ជាងភ្លើង មានប្រពន្ធរងគ្រោះឈ្មោះ ម៉ិញ ធីតា អាយុ 20ឆ្នាំ មុខរបរ កម្មកររោងចក្រមានទីលំនៅក្នុងភូមិទាហ៊ានលើ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។

តាមស្ត្រីជាប្រពន្ធបានរៀបរាប់ទាំងទឹកភ្នែកថា គាត់និងប្ដីបានរៀបការជាមួយគ្នាមានកូនប្រុសបានមួយឆ្នាំ។ ប្រភពបន្តថា មុនកើតហេតុ ប្ដីផឹកស្រាស្រវឹងជោគហើយក៏យកកូនសោបំរុងជិះម៉ូតូទៅកាត់សក់ ប៉ុន្តែត្រូវបានគាត់ហាមឃាត់មិនអោយទៅ ព្រោះខ្លាចជួបគ្រោះថ្នាក់ ក៏មានជម្លោះពាក្យសំដីនិងគ្នាហើយបានប្រតាយប្រតប់បណ្ដាលអោយធ្លាក់ពីលើគ្រែបោកក្បាលនឹងជើងកៅអីរងរបួស សន្លប់តែម្ដង ។

ក្រោយមកសមត្ថកិច្ចបានមកអន្តរាគមន៍ឃាត់ជនសង្ស័យជាប្ដី និងយកស្ត្រីរងគ្រោះមកកាន់មន្ទីរពេទ្យដើម្បីសងគ្រោះជីវិត។ រីឯជនសង្ស័យត្រូវបាន សមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធី ៕ យឹម សុថាន

as as-1


ចែករំលែក៖