ព័ត៌មានទាន់ហេតុការណ៍៖

ទទួលផលចោរកម្មឆែកឆេរប្រទះឃើញគ្រឿងញៀនទៀត

ចែករំលែក៖

ភ្នំពេញៈ សមត្ថកិច្ចខណ្ឌឫស្សីកែវ សហការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទទទួលផលចោរកម្ម កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១៧ នៅចំណុចផ្ទះជួល ផ្លូវលេខ៥៣បេតេ ក្រុមទី១៥ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីនេះ ធ្វើឡើងដោយកម្លាំងនគរបាលខណ្ឌមានជ័យ និង កម្លាំងប៉ុស្តិ៍បឹងទំពុន បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ តី វិសាល ឋានៈ នាយរងការិយាល័យ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ មណ្ឌល ឧត្តម ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៥៣បេតេ ក្រុមទី១៥ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានចាប់យកវត្ថុតាង៖ ម៉ូតូចំនួន ០២ គ្រឿង (១-ម៉ាកហ្ស៊ូមមើអ៊ិច ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1FN 0666,២-ម៉ាកសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DC 4128) និង ក្រាមពណ៍សថ្លាសរុបចំនួន ៧១ កញ្ចប់ថង់ (កញ្ចប់ធំចំនួន ៤៤ និង កញ្ចប់ធំចំនួន ២៧ ) ។

ជនសង្ស័យ និង វត្ថុតាង ប្រគល់ឲ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅចាត់ការបន្ត ៕ តាឡឹម

as as-1


ចែករំលែក៖