ព័ត៌មានទាន់ហេតុការណ៍៖

សំឡឹងមុខគ្នាក្នុងវង់ផឹកស៊ី វាយប្រ៉ាវផ្អើលអ្នកភូមិ 

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកក្បាល និងដៃជើងខណះត្រូវជនសង្ស័យវាយដៃនិងខ្សែក្រវាត់សង្ស័យមានជម្លោះពាក្យសំដីនឹងគ្នាកាលពីវេលាម៉ោង៨យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវបំបែកជាបួនខាងលិចស្រះវង់ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា បុរសរងគ្រោះមានឈ្មោះប៊ី វិនហួយ អាយុ 20 ឆ្នាំ មុខរបរ កម្មកររោងចក្រមានទីលំនៅភូមិ  ធ្មល់ សង្កាត់  ចេកក្រុង ស្វាយរៀង ។ រីឯជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនតាមផ្លូវច្បាប់។

តាមបុរសរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុគាត់និ ងក្រុមជនសង្ស័យអង្គុយផឹកស៊ីក្បែរគ្នាហើយ ក៏បានសម្លឹងមុខគ្នាក្នុងពេលស្រវឹងណ្ដាល ឲ្យមានជម្លោះពាក្យសំដីស្រាប់តែមានជនសង្ស័យម្នាក់មិនស្គាល់ឈ្មោះស្ទុះមកវាយនិងបានយកក្បាលខ្សែរក្រវាត់មកវាយយ៉ាងសន្ធាប់តែម្ដង។

ក្រោយពីបង្កហេតុភ្លាមក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនភ្លាមៗ ខណៈដែលជនរងគ្រោះត្រូវបានដឹកមកកាន់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀង ៕ យឹម សុថាន

sw


ចែករំលែក៖