ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវប្ដីស្រ្តីរង គ្រោះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចដោយសង្ស័យធ្លាប់លបចូលបន្ទប់ច្របាច់ដោះ ប្រពន្ធខ្លួនពេលដែលគាត់អត់នៅបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែធ្នូ នៅចំណុច បន្ទប់ជួល សំណង់មិនរៀបរយ តាមផ្លូវ ៤៣៤ ស្ថិតនៅភូមិប្អៀរ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ជនរងគ្រោះឈ្មោះ អ៊ុន គង់រស្មី ភេទ ស្រី អាយុ២២ឆ្នាំ មុខរបរស្នាក់នៅ បន្ទប់ ជួលសំណង់មិនរៀបរយ មានប្ដីឈ្មោះ សូ ដូធា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររើស អេតចាយ មានកូនស្រីម្នាក់ អាយុ១១ខែ ។
ស្រ្តីរងគ្រោះបានឲ្យដឹងថា កន្លងមក ប្រមាណជាកន្លះឆ្នាំមកហើយកាលពីវេលាម៉ោង១រំលងអធ្រាត្រជនសង្ស័យម្នាក់ បានជួលបន្ទប់នៅក្បែរគាត់ដែរបានលប ចូលបន្ទប់ជួលរបស់គាត់ដែលមិនមានទ្វារទេហើយឆ្លៀតពេលប្ដីគាត់ចេញទៅរើសអេតចាយបាត់ស្រាប់តែជនសង្ស័យបានលបចូលក្នុងបន្ទប់ដេកធ្វើដូចជាប្ដីគាត់ហើយលូកដៃចូលក្នុងអាវរួចច្របាច់ដោះគាត់ ដោយប្រើកម្លាំងខ្លាំងទើបគាត់ដឹងថាមិនមែនជាប្ដីគាត់ទេ។ភ្លាមនោះក៏ស្រែកផ្អើលឆោឡោជនសង្ស័យរត់គេចខ្លួនបាត់ ប៉ុន្តែ គាត់មិនបានដាក់ពាក្យបណ្ដឹងទេដោយមិនបានឃើញជនសង្ស័យច្បាស់ ។
ជនរងគ្រោះបន្តទៀតថា កាលពីវេលា ម៉ោងកើតហេតុជនសង្ស័យបានដើរកាត់ បន្ទប់ជួលគាត់ទៀត ហើយប្ដីគាត់ឃើញ ខ្លាចជនសង្ស័យមកប្រព្រឹត្តអ្វីទៀតក៏ឃាត់ប្រគល់ឲ្យសមត្ថកិច្ចធ្វើការអប់រំនិងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តដូចកន្លងមកទៀត ព្រោះគាត់ភ័យខ្លាចប្ដីគាត់ឧស្សាហ៍ចេញទៅរកស៊ីរើសអេតចាយបាត់ជនសង្ស័យលួចចូលបន្ទប់ របស់គាត់ទៀត ។
ជនសង្ស័យឈ្មោះ សឹង រាជ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់ នៅភូមិប្អៀរ សង្កាត់ទំនប់ទឹក ខណ្ឌចំការ មន ស្រុកកំណើតស្រុកគីរីវង់ ខេត្តតាកែវ មិនបានសារភាពថាខ្លួនបានប្រព្រឹត្តទេ សព្វថ្ងៃគាត់មានប្រពន្ធមានផ្ទៃពោះជិត គ្រប់ខែហើយដែរ។ កាលពីថ្ងៃមុននោះ គ្រាន់តែធ្លាប់ផឹកស្រវឹង ហើយចូលច្រលំ បន្ទប់ជួលនេះទៅអង្គុយចុងជើងស្រ្តីនោះមែនពេលនារីរងគ្រោះស្រែកឡើងទើប គាត់ដឹងថាច្រលំបន្ទប់ក៏រត់ចេញមកតែមិនបានប្រព្រឹត្តរហូត ដល់ថ្នាក់ច្របាច់ដោះ ដូចការចោទប្រកាន់មួលបង្កាចនោះទេ ។
នគរបាលប៉ុស្តិ៍សង្កាត់ទំនប់ទឹកបានប្រាប់ថាដោយរឿងកន្លងហួសហើយស្រ្តី ជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងទេ និងគ្មានវត្ថុតាងជាក់ស្ដែង គ្រាន់តែប្រគល់ ជនសង្ស័យឲ្យសមត្ថកិច្ចណែនាំអប់រំនិងធ្វើកិច្ចសន្យារួចឲ្យត្រឡប់ទៅផ្ទះវិញ ៕ សហការី