ព័ត៌មានទាន់ហេតុការណ៍៖

ពេជ្រ ច័ន្ទបូរមី បង្ហាញមុខថ្ងៃមង្គលការកូនចាន់ តារាទី

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាសម្តែងស្រីល្បីឈ្មោះអ្នកនាងពេជ្រ ច័ន្ទបូរមី បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងពិធីមង្គលការកូនប្រុសតារាសម្តែង ចាន់ តារាទី គ្រាដែលកន្លងទៅអ្នកទាំង២ធ្លាប់ប្រឈមមុខគ្នាព្រោះតែរឿងស្វាមី។ មិនត្រឹមតែបង្ហាញខ្លួន ទេចាន់ តារាទី ក៏អនុញ្ញាតឲ្យអតីតស្វាមី និងភរិយាក្រោយអ្នកនាងពេជ្រ ចាន់បូរមី ធ្វើជាមេបាខាងកូនប្រុសផងដែរ។

អ្នកស្រីចាន់ តារាទីបានរៀបចំពិធីមង្គលការកូនប្រុសយ៉ាងហ៊ឹកហ៊ាក់កាលពីថ្ងៃទី៣ខែធ្នូនេះដែលមានវត្តមានភ្ញៀវជិត១ពាន់នាក់។ ដើម្បីបំពេញមុខមាត់កូនប្រុសក្នុងថ្ងៃរៀបការ អ្នកស្រីបានអនុញ្ញាតឲ្យអតីតស្វាមីនិងអ្នកនាងពេជ្រ ច័ន្ទបូរមី ជាភរិយា ចុងឡើងថ្លែងលើឆាកជាមួយអ្នកស្រីនិងមេបាខាងប្រុសដើម្បីថ្លែងអំណរគុណភ្ញៀវ ហើយនេះគឺជាលើកដំបូងហើយដែលពួកគេបានឡើងឆាកជាមួយគ្នាក្រោយមើល មុខគ្នាលែងចំអស់ជាច្រើនឆ្នាំកន្លងមកនោះ។ ពិធីមង្គលការកូនប្រុសច្បងតារា សម្តែងចាន់តារាទី ត្រូវបានចូលរួមដោយភ្ញៀវជាច្រើនទាំងមន្ត្រីមានមុខមាត់ និង សិល្បករសិល្បការិនីក្មេងចាស់ប្រុសស្រីជាច្រើន។ ក្នុងនេះដែរគេក៏សង្កេតឃើញ វត្តមានភ្ញៀវកិត្តិយសពិសេសអ្នកជំនួញ ដែលគេដឹងថាជាភ្ញៀវដែលអតីតស្វាមី អ្នកស្រីលោកឧត្តមសេនីយ៍ឯក កែវ វ៉ាន់ថន នោះ ហើយក្នុងពិធីទទួលភ្ញៀវកាលពីល្ងាចនោះដែរគេក៏សង្កេតឃើញវត្តមានអតីត តារាសម្តែងពេជ្រ ច័ន្ទបូរមី ដែលជាភរិយាក្រោយរបស់លោកនៅឈរទទួលបដិ សណ្ឋារកិច្ចភ្ញៀវកិត្តយសផងដែរ។

លោកឧត្តមសេនីយ៍ឯក កែវ វ៉ាន់ថន និងពេជ្រ ច័ន្ទបូរមីក៏ត្រូវបានឡើងស្វាគមន៍ និងថ្លែងអំណរគុណភ្ញៀវរួមជាមួយនឹងវត្តមានមេបាខាងស្រី និងអ្នកស្រីចាន់តារាទី ផងដែរ ។ នេះគឺជាលើកទី១ដែលអ្នក ស្រីចាន់ តារាទី បានជួបនិងឡើងឆាកទល់មុខគ្នាជាមួយអតីតស្វាមីនិងភរិយាក្រោយគឺអ្នកនាងពេជ្រច័ន្ទបូរមីនោះបន្ទាប់ពីអ្នកស្រីនិងស្វាមីរស់នៅបែកគ្នាអស់ជាង១០នោះ។

គួរបញ្ជាក់ដែរថា មុនពេលបែកបាក់ គ្រួសារកាលពីជាង១០ឆ្នាំមុន តារាសម្តែង ចាន់តារាទីបានទទួលចិញ្ចឹមបីបាច់កូនប្រុសស្រីចំនួន៣នាក់ ហើយកូនប្រុសដែលរៀបការកាលពីថ្ងៃទី៣ខែធ្នូនេះគឺជាកូនច្បង។ ក្នុងពិធីមង្គលការនេះក៏ត្រូវបានគេដឹងដែរថាជាការជួយបំពេញមុខមាត់កូនប្រុសហើយការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់នោះក៏មានចំណែកជាច្រើនរបស់អតីតស្វាមីអ្នកស្រីផងដែរ។ ក្នុងពិធីមង្គលការនេះដែរគេសង្កេតឃើញវត្តមានតារាសម្តែងជើងចាស់រួមជំនាន់ជាមួយអ្នកស្រីជាច្រើនចូលរួម ផងដែរដូចជាលោកសម តារា, លោកទេព រិន្ទដារ៉ូ, លោកជា ណូបូ, អ្នកនាងម៉េង វិមានរតនា និងតារាសម្តែងប្រុសស្រីជំនាន់ក្រោយជាច្រើនចូលរួមផងដែរ៕ វឌ្ឍនា

img_7773 img_7610 img_7749 img_7766


ចែករំលែក៖