ភ្នំពេញ ៖ ផ្លូវលំពីវត្តស្លែងទៅផ្សារបែក ចាន មានចម្ងាយជាង១២គីឡូម៉ែត្រ ហើយ នៅក្នុងនោះមានកំណាត់ផ្លូវជាង១០០ម៉ែត្រ ត្រង់ចំណុច មុខសាលារៀនប្រទះឡាង សង្កាត់ប្រទះ ឡាង ខណ្ឌដង្កោ ត្រូវបាន ប្រែក្លាយទៅជា រណ្តៅទឹកភក់បង្កឲ្យការ ធ្វើចរាចរណ៍របស់រថយន្តតូចធំត្រូវបាន កាត់ផ្តាច់ ធ្វើឲ្យបងប្អូនក្នុងភូមិរអ៊ូរទាំពិបាកក្នុងការធ្វើដំណើរ ឆ្លង កាត់ម្តងៗ ទោះជា សាលារាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ផ្លូវថ្មីក៏ដោយតែចំពោះមុខនាពេលបច្ចុប្បន្ននេះគឺវេទនាក្នុងការធ្វើដំណើរខ្លាំង ណាស់ ។
ចាប់ពីកែងផ្លូវជាតិលេខ៣ វត្តស្លែង រហូតទៅដល់ផ្សារបែកចាន កែងផ្លូវជាតិ លេខ៤មានប្រវែងសរុប១២គីឡូម៉ែត្រ ក្រោយពីទទួលរងការខូចខាតស្ទើរតែទាំង ស្រុងកន្លងមក ហើយត្រូវបានសាលា រាជធានីភ្នំពេញ ប្រកាសបើកការដ្ឋាន សាងសង់ថ្មី ជាផ្លូវបេតុង ទទឹង៧ម៉ែត្រឆ្អឹង ដែក កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ កន្លងមក ក្រោមអធិបតេយ្យភាព លោក អភិបាលក្រុងភ្នំពេញ មកដល់ពេលនេះខាងក្រុមហ៊ុនបាននិងកំពុងសាងសង់ហើយ តែអ្វីដែលប្រឈមមុខទៅនឹងផលលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិប្រទះ ឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោនោះគឺ ដោយសារកំណាត់ផ្លូវ ប្រវែងជាង១០០ ម៉ែត្រ ក្លាយ ជារណ្តៅ ទឹក ភក់ រថយន្តតូចធំ មិនអាច ធ្វើចរាចរណ៍ឆ្លងកាត់បាន សូម្បី តែក្មេងៗទៅសាលារៀន ក៏ជួបការលំបាក ដែរចូលសាលាមានតែផ្លោះរបង ទើបទៅ រួចកាលបើរណ្តៅនៅចំពីមុខសាលារៀន ទៅហើយនោះ ។
ស្រ្តីម្នាក់ជាអ្នកមលក់បាយបបរ រស់ នៅក្នុងភូមិប្រទះឡាង បានត្អូញត្អែរថា គាត់លក់ដូរមិនដាច់ទេ ដោយសារ នៅចំពី មុខផ្ទះគាត់ មានរណ្តៅភក់ ទឹក ត្រឹមចង្កេះ ទៅហើយ គ្មានអ្នកដំណើរណាចូលហូប ឬទិញឡើយ អ្នកធ្វើដំណើរឆ្លងកាត់ក៏មិន កើតដែរ ថ្វីបើផ្លូវខាងលើ កំពុងកសាង ក៏ពិតមែនតែចំពោះមុខជួបការលំបាកហើយកន្លងមកប្រជាពលរដ្ឋបានរាយការណ៍និងធ្វើ សំណូមពរទៅជាអាជ្ញាធរ ក្រុមហ៊ុនធ្វើផ្លូវ មេត្តាឈូស ឆាយពង្រាបដី លុប ទឹក ភក់ គ្រាន់ធ្វើដំណើរ បណ្តោះអាសន្នទម្រាំការសាងសង់មកដល់ ចំណុចខាងលើក៏ដោយ ក៏ពុំមានស្ថាប័នណារវល់អើពើឡើយ ។
ស្ត្រីម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែល រស់នៅក្នុងភូមិខាងលើបានប្រាប់ឲ្យដឹង កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ថា ពួកគាត់ទទួលស្គាល់ហើយ ផ្លូវខាងលើបើកការដ្ឋានស្នាបនាធ្វើផ្លូវបេតុងថ្មី តែនៅ ចំពោះមុខមានកំណាត់ផ្លូវ ជាង១០០ម៉ែត្រ កំពុងក្លាយជារណ្តៅទឹក ភក់ ទៅហើយ មិនអាចធ្វើដំណើរឆ្លងកាត់បានទេ អស់ រយៈពេល ជិត១ខែមកហើយ ទោះជាបង ប្អូនប្រជាពលរដ្ឋរាយការណ៍ ស្នើសុំឲ្យ អាជ្ញាធរ ឬ ក្រុមហ៊ុនធ្វើផ្លូវជួយឈូស កាយសម្រួល ជាបណ្តោះអាសន្ន ក៏គ្មាន ខាងណារវល់ ។
ក្តីកង្វល់របស់ប្រជាពលរដ្ឋនៅភូមិ ប្រទះឡាង សង្កាត់ប្រទះឡាង ឬអ្នក ធ្វើដំណើរឆ្លងកាត់ជាចាំបាច់ សូមធ្វើ សំណូមពរដល់អាជ្ញាធរ ក្រុមហ៊ុនធ្វើផ្លូវ ខាងលើ មេត្តាជួយសម្រួលកាយឈូស ពង្រាបលុបរណ្តៅ ជាបណ្តោះអាសន្ន គ្រាន់បានធ្វើដំណើរឆ្លងកាត់ ពិសេស ក្មេងៗ សិស្សសាលាងាយស្រួលធ្វើដំណើរទៅមកសាលារៀនផង ទម្រាំផ្លូវបេតុង ចាក់មកដល់ ៕ ហេង នរិន្ទ្រ