សេចក្តីព្រាងច្បាប់ស្តីពីបទឈប់បាញ់នៅទីក្រុង Aleppo ក្នុងរយៈពេល១០ថ្ងៃ ហើយអាចពន្យារពេលបន្ថែមទៀត។
កាលពីថ្ងៃទី៥ ខែធ្នូ អង្គការសហប្រជាជាតិបានបោះឆ្នោតលើសេចក្តីសម្រេច ស្នើ ឲ្យមានបទឈប់បាញ់បណ្តោះអាសន្ននៅទីក្រុងអាឡែបប៉ូស្ថិតនៅភាគខាងជើង ប្រទេសស៊ីរីដើម្បីផ្តល់ជំនួយមនុស្សធម៌។
សេចក្តីព្រាងច្បាប់នោះបានស្នើដល់ ភាគីពាក់ព័ន្ធនៅក្នុងប្រទេសស៊ីរីអនុវត្តបទឈប់បាញ់ជាបន្ទាន់ដើម្បីបំពេញតម្រូវការមនុស្សធម៌នៅទីនោះ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ ប្រទេសកាណាដា តំណាងឲ្យប្រទេស៧៤ក្នុងចំណោម១៩៣ ប្រទេសជាសមាជិកអង្គការសហប្រជាជាតិ បានស្នើឲ្យបើកកិច្ចប្រជុំសមាជិកទាំងអស់ដើម្បីបោះឆ្នោតអនុម័តទៅលើសកម្មភាពផ្តាល់ជំនួយនៅស៊ីរី។ ប៉ុន្តែពេលវេលាដែល ត្រូវជួបប្រជុំនោះមិនទាន់សម្រេចនៅឡើយ។
តាមអង្គការសិទ្ធិមនុស្សនៅក្នុងប្រទេស ស៊ីរីមានទីតាំងនៅក្នុងប្រទេសអង់គ្លេសបាន ឲ្យដឹងថាមកទល់ពេលនេះកម្លាំងទាហានស៊ីរីនិងសម្ពន្ធមិត្តបានដណ្តើមការគ្រប់គ្រង ៦០ភាគរយនៃទីក្រុងអាឡែបប៉ូ។
នៅស៊ីរីកងទ័ពលោកអាសាដកំពុងបន្តទៅមុខដោយដណ្តើមយកបានសង្កាត់ តារីក អាល់បាប នៅអាឡិបកាលពីយប់ថ្ងៃសុក្រចូលព្រឹកថ្ងៃសៅរ៍កន្លងមកនេះ។ គិត មកដល់ពេលនេះកងទ័ពស៊ីរីកាន់កាប់បាន៦០ភាគរយនៃតំបន់ភាគខាងកើតអាឡិប ដែលក្រុមឧទ្ទាមវាយយកបានកាលពីឆ្នាំ ២០១២។ ដោយឡែកកាលពីថ្ងៃសុក្រក្រុម ឧទ្ទាមដែលទទួលបានជំនួយពីក្រុមភេរវ ជនហ្វាតិ អាល់ឆាម ដណ្តើមយកបាន ៧០ភាគរយមកវិញនូវសង្កាត់ឆេកសេត នៅភាគខាងត្បូង។
ទោះជាយ៉ាងនេះក្តីកងទ័ពស៊ីរីនៅតែមានប្រៀប។ ក្រៅពីអាឡិបប៉ុន្មានសប្តាហ៍នេះកងទ័ពស៊ីរីវាយយកបានទីតាំងជាច្រើននៅជុំវិញទីក្រុងដាម៉ាសពីក្រុមឧទ្ទាមផងដែរ។ រុស្ស៊ីចង់ពិភាក្សាជាមួយអាមេរិក ដើម្បីរៀបចំឲ្យក្រុមឧទ្ទាមនៅអាឡិបដកថយ។ តែមេក្រុមឧទ្ទាមជាច្រើនប្រាប់ថា ពួកគេមិនចាកចេញពីអាឡិបទេ។
សហភាពអឺរ៉ុបមិនទទួលស្គាល់ជោគ ជ័យកងទ័ពស៊ីរីទេ ដរាបណាគ្មានការចរ ចារវាងលោក អាសាដ នឹងក្រុមឧទ្ទាម។ សហភាពអឺរ៉ុបនិងអង្គការសហប្រជាជាតិបានអំពាវនាវឲ្យមានការចរចា។ អង្គការ សហប្រជាជាតិបារម្ភថា ដោយសារជោគ ជ័យនេះលោក អាសាដ អាចនឹងមិនចង់ចរ ចាទៅវិញ ហើយស៊ីរីអាចនឹងធ្លាក់ចូលក្នុងដំណាក់កាលនៃការកកើតទ័ពព្រៃផ្សេងៗ។ អង្គការសហប្រជាជាតិបានអំពាវនាវឲ្យ រុស្ស៊ី និងអុីរ៉ង់ដែលជាមិត្តរបស់លោក អា សាដ ឲ្យជួយបញ្ចុះបញ្ចូលលោក អាសាដ ឲ្យចរចា។
គិតតាំងពីថ្ងៃ២៦ ខែវិច្ឆិកាមក ជោគ ជ័យរបស់កងទ័ពស៊ីរីបានធ្វើឲ្យប្រជាជនអាឡិបភាគខាងកើត៥០.០០០នាក់ភៀស ខ្លួន។ អង្គការយូនីសេហ្វកំពុងបារម្ភពីកុមារ ១ម៉ឺន៩ពាន់នាក់ដែលបានភៀសខ្លួនតាំងពីថ្ងៃ២៤វិច្ឆិកា។ ពួកគេត្រូវការជំនួយបន្ទាន់ ព្រោះចូលដល់រដូវរងានៅស៊ីរីហើយ៕