ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនមនុស្ស១០នាក់ពាក់ព័ន្ធគ្រឿងញៀននៅមុខមន្ទីរពេទ្យលោកសង្ឃ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមក្មេងស្ទាវៗចំនួន១០នាក់ ដែលតែងតែប្រមូលផ្តុំគ្នាទៅប្រើប្រាស់គ្រឿងញៀននៅម្តុំមុខមន្ទីរពេទ្យព្រះកុសុមៈ(អតីតពេទ្យលោង្ឃ)នោះត្រូវនគរបាលខណ្ឌសែនសុខចុះបង្ក្រាបនិងឃាត់ខ្លួនរួមជាមួយសម្ភារប្រើប្រាស់មួយចំនួនកាលពីម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ក្រុម ១០ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ បានមានឲ្យដឹងថា កម្លាំងនគរបាលបានឃាត់ខ្លួនក្រុមក្មេង ដែលតែងតែដើរចោលផ្ទះនិងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនបាន១០នាក់ និងដកហូតសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

បច្ចុប្បន្នជនទាំងនេះ រួមជាមួយវត្ថុតាងត្រូវសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងបន្តចាត់ការតាមច្បាប់ ៕ តុង សីហា

zs


ចែករំលែក៖