ខេត្តកណ្តាល៖ សមត្ថកិច្ចចម្រុះ និង អាជ្ញាធរស្រុកមុខកំពូលព្រមទាំងមន្រ្តីពាក់ ព័ន្ធមួយចំនួនបានចុះបង្រ្កាបបទល្មើសប្រើ ឧបករណ៍នេសាទខុសច្បាប់ ដោយរឹបអូស បានឧបករណ៍នេសាទបានមួយចំនួនធំ ។
ការចុះបង្រ្កាបខាងលើនេះបានធ្វើឡើង កាលពីថៃ្ងទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុច វាលបឹងកគោ និងបឹងឆ្កោរ ស្ថិតក្នុងឃុំព្រែក អញ្ជាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
តាមមន្រ្តីចុះបង្រ្កាបឲ្យដឹងថា ជាមួយ ការចុះបង្រ្កាបនេះសមត្ថកិច្ចបានរឹបអូស បានស្បៃមុង (មាត់លូចំនួន៧មាត់) មាន ប្រវែង៣៥០ម៉ែត្រ, បង្គោលតូចធំចំនួន៤០៤ ដើម, រ៉ែវ (៣មាត់) និងត្រីចម្រុះ១៥គីឡូ ក្រាមបានចាក់ចូលទៅក្នុងបឹងធម្មជាតិនោះ វិញ ។
លោក បិុវ ផល្លី នាយសង្កាត់នេសាទ ប្រចាំស្រុកមុខកំពូលបានឲ្យនគរវត្តដឹងថា ឧបករណ៍ដែលរឹបអូសខាងលើនេះសមត្ថ កិច្ចបានដុតកម្ទេចចោលភ្លាមៗដើម្បីជាការ ព្រមានដល់ម្ចាស់ និងអ្នកនេសាទដទៃទៀត មិនឲ្យប្រើឧបករណ៍ដែលច្បាប់បានហាម ឃាត់នោះទេ ។
លោកបញ្ជាក់ថា សកម្មភាព និងការចុះ បង្រ្កាបជាបន្តបន្ទាប់នេះ គឺការពារផល ប្រយោជន៍ត្រីទុកជាសាធារណៈ តែមិនមែន ជាកម្មសិទ្ធិរបស់អ្នកណាមួយនោះទេ ៕ ឡូ សំអាត