ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋទីទាល់ក្រ៣១គ្រួសារមកពីសង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ប្រជពលរដ្ឋដែលជួបប្រទះជីវភាពក្រលំបាក់៣១គ្រួសារ មកពីសង្កាត់ចំនួន២ គឺសង្កាត់ចាក់អង្រែក្រោម១៦គ្រួសារ និងសង្កាត់ចាក់អង្រែលើ១៥គ្រួសារ នៃខណ្ឌមានជ័យបានមកទទួលអំណោយមនុស្សធម៌កាកបាទក្រហមកកម្ពុជា តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ។ ពិធីនេះបានប្រព្រឹត្តធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបរិវេណវត្តចាក់អង្រែលើ ស្ថិតក្នុងមូលដ្ឋានចាក់អង្រែលើ ដោយទទួលបានការអញ្ជើញចូលរួមក្នុងពិធីចែកអំណោយពីសំណាក់លោក ឌី រ័ត្នខេមរុណ ជាអភិបាលរងខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ និងលោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ ព្រមទាំងមានការចូលរួមផងដែរពីសំណាក់លោកចៅសង្កាត់ចាក់អង្រែលើ មន្ត្រីកាកបាទក្រហមខណ្ឌ និងសង្កាត់ផងដែរ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលចូលរួមទទួលអំណោយមនុស្សធម៌ លោក ឌី រ័ត្នខេម រុណ អភិបាលរងខណ្ឌតែងតែបានក្រើនរំលឹកដល់វីរៈភាពអង់អាចតស៊ូវាយផ្តួលរំលំរបបខោ អាវខ្មៅប៉ុលពត និងបានរំដោះប្រជាជាតិទាំងមូលឲ្យរួចផុតពីការកាប់សម្លាប់ជាតិសាសន៍ឯង ហើយក្រោយថ្ងៃរំដោះ៧មករា១៩៧៩មកគណៈបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយ សម្តេចអគ្គមហាទាំង៣ តាំងពីបាតដៃទទេរហូតមកដល់មានការរីកចម្រើនលើគ្រប់វិស័យ។ ទោះបីជាយ៉ាងនេះក្តី បច្ចុប្បន្នយើងនៅមានពលរដ្ឋខ្លះជីវភាពខ្វះខាត និងជួបការលំបាកគ្រប់យ៉ាងគឺរាជរដ្ឋាភិបាលយើងមិនបានមើលរំលងម្តងណាទេ ដែលមានសម្តេចទាំង២តែងតែបានយកចិត្តទុកដាក់យ៉ាងខ្លាំងមិនថានៅទីណានោះទេ មិនប្រកាន់និន្នាការនយោបាយទេ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរទេ គឺទីណាមានការលំបាកគឺទីនោះហើយមានកាកបាទក្រហមកម្ពុជាជួយបងប្អូនយើងជានិច្ច។

លោក ឌី រ័ត្ឋខេមរុណ ក៏បានដាស់តឿនផងដែរថាកុំឲ្យពលរដ្ឋជឿទៅលើជនអគិតិខ្លះតែងតែនិយាយបំផ្លើស ហើយការដែលពលរដ្ឋលោកអ៊ុំ លោកយាយដែលមានអាយុ៦០ឆ្នាំឡើងទៅគេជូន១ខែ៤ម៉ឺនរៀលនោះ តើរហូតមកដល់បច្ចុប្បន្ននេះបានលុយ៤ម៉ឺនរៀលនោះហើយឬនៅ? គឺអត់ទេ។

ក្នុងនោះលោកអភិបាលរងខណ្ឌមានជ័យ ឌី រ័ត្ឋខេមរុណ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខផងដែរពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋក្រីក្រនាឧិកាសនេះផងដែរ។

គួរបញ្ជាក់ឲ្យដឹងដែរថា អំណោយដែលចែកជូនក្នុង១គ្រួសារទទួលបាន អង្ករ១បាវ ឃីត១ឈុត(មុង ភួយ ក្រមា) មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ទឹកបរិសុទ្ធ១ យួរ និងថវិកាចំនួន៣ម៉ឺនរៀលផងដែរ៕ តាឡឹម

as as-1


ចែករំលែក៖