ព័ត៌មានទាន់ហេតុការណ៍៖

សម្រស់ក្មួយស្រី ពៅ បញ្ញាពេជ្រ មិនចាញ់តារាអាជីព

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញាពៅ បញ្ញាពេជ្រ បានធ្វើឲ្យគេចាប់អារម្មណ៍ ក្រោយពីនាងបង្ហាញវត្តមានជាថ្មីនៅលើឆាកតន្ត្រីរបស់ស្ថានីយទូរទ្សនស៍មួយកាលពីគ្រាកន្លងទៅ។ នាងបានធ្វើឲ្យគេភ្ញាក់ផ្អើលផងដែរ គ្រាដែនាងទម្លាយរូបថតដ៏ស្រស់សោភារបស់ក្មួយស្រីនាង ដែលមិនចាញ់តារាសម្តែងនិងបង្ហាញម៉ូតអាជីពប៉ុន្មាននោះទេ ។

សម្រស់ស្រស់សោភាពរបស់ក្មួយស្រី បានធ្វើឲ្យគេនឹកគិតដល់សម្រស់ស្រស់សោភារបស់កញ្ញា ពៅ បញ្ញាពេជ្រ កាលពី១០ឆ្នាំមុនពោលគឺមុនពេលដែលត្រូវបានក្មាន់កាំភ្លើងបាញ់ប្រហារ។ ក្មួយស្រីរបស់នាងគឺឈ្មោះដួង ដាវ ដែលទើបនឹងមានវ័យ១៦ឆ្នាំប៉ុណ្ណោះ ដែលសម្រស់ដ៏ស្រស់សោភា រាងស្រឡូន សាច់សខ្ចី និងទម្រង់មុខស្រស់ស្អាតប្លែករបស់នាងអាចទាក់ទាញការចាប់អារម្មណ៍ខ្លាំងដែលអាចធ្វើឲ្យអ្នកខ្លះយល់ថា នាងគឺជាតារាស្រីម្នាក់ ប៉ុន្តែតាមពិតនាងមិនមែនជាអ្នកសម្តែង ឬបង្ហាញម៉ូតណានោះទេ ។ នេះបើតាមការបញ្ជាក់របស់តារាចម្រៀងស្រីរូបនេះតបសំណួរ ដែលសួរនាងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ នាងគឺជាក្មួយស្រីបង្កើតនិងជាកូនស្រីរបស់បងស្រីនាង ។

អ្នកលេងបណ្តាញទំនាក់ទំនងសង្គមខាងលើ ប្រៀបប្រដូចទៅនឹងរូបសម្រស់នាងកាលពី១០ឆ្នាំមុន ពោលគឺមុនពេលដែលនាងត្រូវបានក្មាន់កាំភ្លើងបាញ់ប្រហា រហូតធ្លាក់ខ្លួនពិការហូតមកដល់បច្ចុប្បន្ន ។

គេនៅមិនទាន់ដឹងនៅឡើយទេថា តើតារាចម្រៀងរូបនេះ និងបងស្រីអាចនឹងបើកផ្លូវសម្រាប់ក្មួយ និងកូនស្រីប្រឡូកក្នុងចង្កោមសិល្បៈដែរ ឬយ៉ាងណានោះទេ។ បើយោងតាមរូបសម្បត្តិគឺ ដួង ដាវ មានគ្រប់គ្រាន់ ប៉ុន្តែអ្វីដែលនាងត្រូវការគឺទេពកោសល្យ និងកម្លាំងចិត្តសម្រាប់នាងតែប៉ុណ្ណោះ ហើយប្រសិនបើនាងសម្រេចចិត្តប្រឡូកនឹងការងារសិល្បៈមែននោះ នឹងមានបណ្តាផលិតកម្មនានាទាក់ទងនាងជាក់ជាមិនខាន ៕ វឌ្ឍនា

abc-10 abc abc-1 abc-2 abc-3 abc-4 abc-5 abc-6 abc-7 abc-8 abc-9


ចែករំលែក៖