ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ខ្ញុំរីករាយ និងមានកិត្តិយដែលបានមកចូលរួមអបអរសាទរខួប ៥ឆ្នាំ នៃជោគជ័យរបស់ក្រុមហ៊ុនជប៉ុន Minebea

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖

«នៅព្រឹកថ្ងៃទី០៨ ខែធ្នូ នេះ ខ្ញុំរីករាយ និងមានកិត្តិយដែលបានមកចូលរួមអបអរសាទរខួប ៥ឆ្នាំ នៃជោគជ័យរបស់ក្រុមហ៊ុនជប៉ុន Minebea នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ។ រោងចក្រនេះគឺប្រៀបដូចជាកូនខ្ញុំដែលបានបង្កើតតាំងពីដើមទុនជាង ២៣ លានដុល្លារ តាំងពីឆ្នាំ ២០១១។ បច្ចុប្បន្នរោងច្រផ្តល់ការងារដល់បុគ្គលិកកម្មករជាង ៥,០០០នាក់។ ប៉ុន្តែពេលនេះក្រុមហ៊ុន Minebea បានបន្ថែមប្រាក់វិនិយោគជាង ២៥០ លានដុល្លារ ទៀត ក្នុងការសាងសង់រោងចក្រ៣ថែមទៀតនៅកម្ពុជាដែលគ្រោងបន្ថែមបុគ្គលិកកម្មករជាង ២០,០០០នាក់។ ក្រុមហ៊ុននេះគឺផលិតគ្រឿងម៉ាស៊ីនបង្គំខ្សែភ្លើង និងម៉ូទ័រមានគុណភាពគ្រប់ប្រភេទសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ កត្តាសន្តិភាព ស្ថេរភាពនយោបាយ និងភាពគ្មានការរើសអើង គឺបានផ្តល់បរិយា កាសល្អ និងលទ្ឋភាពងាយស្រួលដល់ក្រុមហ៊ុនបរទេសមកបណ្តាក់ទុននៅកម្ពុជា ហើយរាជរដ្ឋាភិបាលក៏មិនតម្រូវការចាំ បាច់អោយមានការចូលរួមពីភាគហ៊ុនក្នុងស្រុកឡើយ។ ដើម្បីជំរុញនិងលើកទឹកចិត្តដល់អ្នកវិនិយោគគិនជប៉ុន រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្តល់ទិដ្ឋាការ (Visa) ម្តង៣ឆ្នាំ ដល់អ្នកធុរកិច្ចជប៉ុនដែលមកកម្ពុជា។

សូមអរគុណក្រុមហ៊ុន Minebea ដែលមានជំនឿទុកចិត្តលើ រាជរដ្ឋាភិបាលក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងរួម ចំណែកកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋយើង។ ទន្ទឹមនឹង នេះ សូមអរគុណក្រុមហ៊ុនដែលយកចិត្តទុកដាក់ផ្តល់នូវលក្ខ័ណងារ ល្អៗដល់ក្មួយៗកម្មកករទាំងអស់។ ខ្ញុំសូមជូនពរក្រុមហ៊ុន Minebea ទួលបានជោគជ័យធំៗ និងបន្តប្រារព្ឋខួប១០០ ឆ្នាំជាបន្តទៀត!» ៕

t 1 2 3 6 8


ចែករំលែក៖