ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពបូមខ្សាច់លុបដៃព្រែក កំពតនៅតែមានយ៉ាងអនាធិបតេយ្យ

ចែករំលែក៖

ខេត្តកំពត ៖ ការបូមខ្សាច់គ្មានច្បាប់ អនុញ្ញាត និងសង់សំណង់រំលោភចំណីព្រែកខេត្តកំពតបានកើតជាថ្មីម្តងទៀត និង យ៉ាងអនាធិបតេយ្យ តែស្ថាប័នជំនាញ និង អាជ្ញាធរហាក់មិនអើពើ ហើយបានត្រឹមតែឆ្លើយយករួចខ្លួន។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា សំណង់រឹងមាំលើផ្ទៃដីទំហំប្រមាណជាពីរហិកតា នៅតាមបណ្តោយដងព្រែក ស្ថិត ក្នុងភូមិ កំពង់បាយខាងជើងសង្កាត់កំពង់ បាយក្រុងកំពតបានសង់រំលោភលើចំណីព្រែកថែមទាំងបូមខ្សាច់ចាក់ពង្រីកយកដីចំណីព្រែកថែមទៀតដែលធ្វើឲ្យព្រែករួម តូចតែបែរជាគ្មានការទប់ស្កាត់ពីអាជ្ញាធរ ឬស្ថាប័នជំនាញឡើយ ។

ទាក់ទងករណីសង់សំណង់ និងបូមខ្សាច់ចាក់លុបយកចំណីព្រែកនេះ លោក លាង រឿនសុធី អភិបាលក្រុងកំពតបានមាន ប្រសាសន៍ថា ករណីនេះពុំមានច្បាប់អនុញ្ញាតពីអាជ្ញាធរទេ ហើយអាជ្ញាធរក៏ពុំបានដឹងច្បាស់អំពីរឿងនេះដែរ ដោយលោក បង្វែរឲ្យទៅសួរខាងជំនាញវិញ ។

លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និង ថាមពលខេត្តកំពតមិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយលោកមិនលើកទូរស័ព្ទ ។

គួររំលឹកថា ការដ្ឋានបូមខ្សាច់ និងសង់សំណង់រំលោភចំណីព្រែកក្នុងក្រុងកំពត គេតែងតែឃើញកើតមានជាហូរហែ ដោយផ្តើមចេញតែពីបុគ្គលអ្នកមានអំណាច បុណ្យសក្តិ និងទ្រព្យសម្បត្តិតែប៉ុណ្ណោះ ហើយជារឿយៗ នៅពេលមានបញ្ហា ពួក គេទាំងនោះ តែងតែរត់ការសម្របសម្រួលជាមួយជំនាញ និងអាជ្ញាធរជាការស្រេច៕ ហេង នរិន្ទ្រ

__4 __7 __10


ចែករំលែក៖