ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញឈើគ្រញូងជាមន្រ្ដីយោធានៅអង្គភាពកងពលតូចលេខ៤១ល្បីខាងនាំពលករឆ្លងដែនខុសច្បាប់

ចែករំលែក៖

ខេត្តឧត្តមានជ័យ ៖ លោក រ៉ាត់ ឆេង មន្រ្តីយោធានៅទីបញ្ជាការវរៈ៤១៣នៃកងពលតូចលេខ៤១កំពុងតែល្បីឈ្មោះបោះសំឡេងក្នុងមុខជំនួញឈើគ្រញូងឆ្លងដែននិងកៀរគរពលករចំណាកស្រុកសម្ពាយ ឈើគ្រញូងនៅតំបន់ទិសទី២សមរភូមិមុខ ស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

បើតាមការឲ្យដឹងពីសមត្ថកិច្ចកាលពីយប់ថ្ងៃ៧ ខែធ្នូ ឆ្នាំ២០១៦ថា លោក រ៉ាត់ឆេងបាននាំឈើគ្រញូងចំនួន១២ម៉ូតូចេញ ពីតំបន់ព្រំដែនក្បាលទន្សោងឆ្លងកាត់ប៉ុស្ដិ៍យោធាការពារព្រំដែនលេខ៤១៥ដែលមានកងកម្លាំងដាក់យាមជាច្រើនកន្លែងនិងឆ្លងកាត់ប៉ុស្ដិ៍នគបាលវរៈការពារព្រំដែនលេខ៩០៥ចំនួន២កន្លែងគឺប៉ុស្ដិ៍នគរបាលភ្នំត្បាល់ និងប៉ុស្ដិ៍ជាំសាង៉ាំ ។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជុំវិញ មុខជំនួញល្មើសច្បាប់ឈើគ្រញូងនិងនាំពល ករឆ្លងដែនឈ្មោះរ៉ាត់ ឆេង គឺគ្មានសមត្ថកិច្ច ណាហ៊ានប៉ះពាល់ឡើយពីព្រោះគេបានរត់ ការគ្រប់ស្ថាប័ន ពាក់ព័ន្ធក្នុងស្រុករហូតដល់ ខេត្តអស់ហើយទើបប្រព្រឹត្តទៅបានយ៉ាង រលូនពីព្រំដែនរហូតដល់ក្នុងស្រុក មិនថា នគរបាលទាហានឬក៏ស្ថាប័នជំនាញនោះ ឡើយ ។

មន្រ្តីនគរបាលវរៈការពារព្រំដែនលេខ ៩០៥ប្រចាំប៉ុស្ដិ៍ជាំសាង៉ាំមិនអាចបង្ក្រាបបានឡើយព្រោះគេប្រាប់ថ្នាក់លើរួចហើយ ។ ដោយឡែកលោក ធឿង ធា មេបញ្ជាការ វរៈការពារព្រំដែនលេខ៤១៥មិនអាចសុំការបំភឺ្លបានទេ ។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃពលករឆ្លងដែនខុសច្បាប់រាប់រយរាប់ពាន់នាក់ចេញ ចូលស៊ីឈ្នួលសំពាយឈើគ្រញូងតាមច្រករបៀងក្បាលទន្សោងយ៉ាងអនាធិបតេយ្យ ដោយសង្ស័យថាមានការឃុបឃិតនិងត្រូវរ៉ូវគ្នាជាមួយឈ្មួញខាងលើ ៕ ប៉ែន នួន

ae-1 ae


ចែករំលែក៖